ភ្នំពេញ៖ ក្រោយទទួលបានប្រជាប្រិយភាពខ្លាំង នៅលើវិថីសិល្បៈ ឃើញថាតារាកំប្លែងស្រី វ៉ាន់ នីឡា មានរូបសម្រស់កាន់តែលេចធ្លោនិងស្អាតឡើង ចំណែកឯការងារសិល្បៈក៏កាន់តែរលូនទៅមុខគួរឲ្យកត់សម្គាល់ មុខរបររកស៊ីរបស់នាងក៏កាក់កបទៅតាមនោះផងដែរ។

តែបើនិយាយពីរឿងជីវិតគូស្នេហារបស់តារាស្រីរូបនេះវិញ ឃើញថាក្រោយពីបានផ្តាច់ពីជាមួយនឹងអតីតគូដណ្តឹងអស់ពេលជាច្រើនឆ្នាំ នាងក៏បានស្វែងរកមនុស្សយល់ចិត្តម្នាក់ទៀត ដែលតែងតែនៅក្បែរនាងស្ទើរគ្រប់ពេល។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះនោះគឺ កាលពីពេលថ្មីៗនេះតារាស្រីរូបស្រស់ បានបង្ហាញនូវឈុតគ្រឿងអលង្ការពេជ្រដ៏ចែងចាំងរបស់ខ្លួន នៅលើបណ្តាញសង្គម Story អ៊ីនស្រ្តាក្រាមរបស់នាង ដែលបានធ្វើការភ្ជាប់ជាមួយសារដ៏ខ្លីថា មានអត្ថន័យថា«កាដូបានមកពី ម្តាយក្មេក»។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើន ពិតជាមិននឹកស្មានថាស្ងាត់ៗ នាងក៏ទទួលបានកាដូពីអ្នកម្តាយក្មេកយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះ កាលពីព្រឹកមិញនេះ នាងក៏បានធ្វើការបង្ហាញខ្លួនជាមួយនឹងឈុតខ្សែ.ក ដ៏ស្អាតនេះ ពាក់ចូលរួមកម្មវិធីផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
នីឡា ពាក់គ្រឿងពេជ្រម្តាយក្មេកឲ្យ
នីឡា ពាក់គ្រឿងពេជ្រម្តាយក្មេកឲ្យ
នីឡា ពាក់គ្រឿងពេជ្រម្តាយក្មេកឲ្យ
នីឡា ពាក់គ្រឿងពេជ្រម្តាយក្មេកឲ្យ
នីឡា ពាក់គ្រឿងពេជ្រម្តាយក្មេកឲ្យ
នីឡា ពាក់គ្រឿងពេជ្រម្តាយក្មេកឲ្យ
នីឡា ពាក់គ្រឿងពេជ្រម្តាយក្មេកឲ្យ
នីឡា ពាក់គ្រឿងពេជ្រម្តាយក្មេកឲ្យ
នីឡា ទទួលបានគ្រឿងពេជ្រពីម្តាយក្មេក
នីឡា ទទួលបានគ្រឿងពេជ្រពីម្តាយក្មេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា