បរទេស៖ ដូចដែលលោកអ្នកបានដឹងរួចមកហើយថា លោក Brandon Beal ជាតារាចម្រៀង និងអ្នកនិពន្ធម្នាក់ដ៏ល្បីលំដាប់អន្តរជាតិសញ្ញាតិអាមេរិច ហើយមានភាពល្បីល្បាញមែនទែន ជាពិសេសអ្នកណាៗក៏ស្គាល់លោកដែរ តាមរយៈបទចម្រៀងបែប Twerk ដ៏ល្បីគឺបទ Twerk it like Miley រួមទាំងបទល្បីៗជាច្រើនទៀត។

លោក Brandon Beal

ហើយ ក្នុងឱកាសពិសេស ថ្ងៃបុណ្យនៃក្តីស្រលាញ់ Valentine’s day ខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ Ganzberg ដែលជាស្រាបៀរកម្រិតពិភពលោក រសជាតិពិតពីប្រទេសអាល្លឺម៉ង់ បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយនោះគឺ Ganzberg Uber Valentine’s Festival ដោយបានអញ្ជើញតារាចម្រៀងអន្តរជាតិ Brandon Beal ចូលរួមច្រៀងដោយផ្ទាល់ផងដែរ។

កម្មវិធី Ganzberg Uber Valentine’s Festival

នៅក្នុងនោះ ក៏មានវត្តមានតារាល្បីៗជាច្រើនដួងនៅស្រុកខ្មែរចូលរួមផងដែរ ដើម្បីអង្រួន និងញ៉ាំងបរិយាកាសការប្រគំតន្ត្រីដ៏ពិសេសមួយនេះ រឹតតែអស្ចារ្យទ្វេរដង ដោយរួមមានដូចជា៖ លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ទេព បូព្រឹក្ស Step រ៉េត ស៊ូហ្សាណា និង វង្ស ដារ៉ារតនា ។

កម្មវិធី Ganzberg Uber Valentine’s Festival

កុំខកខានការប្រគំតន្ត្រីដ៏ពិសេសនេះឱ្យសោះ ជួបជុំគ្នារាំលេងកម្សាន្តសប្បាយឱ្យអស់ដៃនិងដោយសេរី ជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ដ៏ល្បី និងក្រេបស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗ ឈ្ងុយឆ្ងាញ់ប្រកបដោយភាពស្និទ្ធស្នាលមិនអាចបំភ្លេចបាននៅក្នុងកម្មវិធី Ganzberg Uber Valentine’s Festival ថ្ងៃព្រហស្បតិ៍ ទី ១៤កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង ៦ល្ងាច នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕

កម្មវិធី Ganzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]