ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ស្ថានភាពជំងឺរបស់ តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព នាយក្តិប កាន់តែធ្ងន់ធ្ងរខ្លាំងឡើង រហូតក្រុមគ្រួសាររបស់លោកបានសម្រេចចិត្ត បញ្ជូនទៅព្យាបាលនៅក្រៅប្រទេសភ្លាមៗ កាលពីពេលថ្មីៗនេះ។

ខណៈពេលដែលដល់មន្ទីរពេទ្យនៅក្រៅប្រទេស ឃើញថាស្ថានភាពជំងឺរបស់តារារូបនេះហាក់ដូចជាមិនបានធូរស្បើយបន្តិចសោះឡើយ ក៏ប៉ុន្តែនៅក្នុងនោះ ក៏មានគណនីហ្វេសប៊ុកមួយ ដែលជាកូនរបស់លោក បានរៀបរាប់តាមបណ្តាញសង្គមទាំងក្រៀមក្រំ ស្របពេលដែលថ្លៃព្យាបាលឪពុករបស់ខ្លួន គឺច្រើនលើសពីសមត្ថភាព។

ដោយក្នុងនោះនាងបានរៀបរាប់ថា៖« ២៤.០១.២០១៩ រយៈពេលបួនថ្ងៃហើយដែល ឪ ទៅព្យាបាលជំងឺនៅឯប្រទេសថៃ ស្ថានភាពជំងឺឪធ្ងន់ធ្ងរ តែលោកគ្រូពេទ្យគាត់បាននិយាយប្រាប់កូនថាជំងឺឪនៅមានសង្ឃឹមអាចព្យាបាលបាន កូនសប្បាយចិត្តខ្លាំងណាស់ តែអ្វីដែលធ្វើឲ្យកូនកង្វល់ចិត្តនោះគឺកូនពុំមានថវិកាគ្រប់គ្រាន់ ក្នុងការព្យាបាលជំងឺ ឪទេ លោកគ្រូពេទ្យបានប្រាប់ទៀតថា ស្ថានភាពជំងឺ ឪ គឺត្រូវចំណាយប្រាក់អស់ជាង ១ម៉ឺនដុល្លារជាបន្ទាន់ តើឲ្យកូនទៅរកលុយនៅឯណាទៅ ឪលុយជាង១ម៉ឺនត្រូវការជាបន្ទាន់ សូមមិត្តអ្នកសិល្បៈករសិល្បៈការនី មេត្តាជួយដល់លោកពុកនាងខ្ញុំផង (នាយក្ដឹប)តារាកំប្លែងជើងចាស់ ជួយស៊ែរម្នាក់១បានទេ »។

បន្ទាប់ពីបានទទួលដំណឹងបែបនេះ អ្នកគាំទ្រ ក៏ដូចជាមិត្តសិល្បៈជាច្រើនពិតជាអាណិតដល់រូបលោកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏សង្ឃឹមថា លោកនឹងឆាប់ជាផងដែរ៕

តារាកំប្លែងនាយក្តិប
តារាកំប្លែងនាយក្តិប
តារាកំប្លែងនាយក្តិប ពេលបញ្ចូនទៅមន្ទូីរពេទ្យ
តារាកំប្លែងនាយក្តិប ពេលបញ្ចូនទៅមន្ទូីរពេទ្យ
តារាកំប្លែងនាយក្តិប ពេលបញ្ចូនទៅមន្ទូីរពេទ្យ
នាយក្តិប នៅមន្ទូីរពេទ្យប្រទេសថៃ
នាយក្តិប នៅមន្ទូីរពេទ្យប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្តឹប