ភ្នំពេញ ៖ នេះមិនមែនជាលើកដំបូងឡើយ ដែលនីកូ ធ្វើឲ្យក្រុមអ្នកគាំទ្ររំភើបចិត្ត ចំពោះរឿងដែលលោក ស្រលាញ់ចូលចិត្ត ក្រុមចម្រៀងកូរ៉េ Kpop ដូចជាយុវវ័យមួយចំនួនធំ។

ជាក់ស្ដែង លោកក៏ធ្លាប់បានបង្ហាញ ការស្រលាញ់ចូលចិត្ត ទៅលើក្រុម BTS ជាពិសេសផងដែរ តាមរយៈការរៀនបង្ហាញក្បាច់រាំ ការលេងស្ទីលតុបតែងខ្លួន និងការគាំទ្រផលិតផល ដែលផលិតដោយ BTS ដូចជាតុកតា BT21 ជាដើម។

ម្ដងនេះរឹតតែពិសេសជាងមុន ដោយសារតែម៉ូតអាវថ្មី ដែលលោកទើបតែបង្ហោះក្នុង Instagram មុននេះ មានអក្សរធំៗតែម្ដង ដាក់ថា ARMY ដែលនេះគឺជាឈ្មោះតំណាងឲ្យ ក្រុមអ្នកគាំទ្រ BTS។

មិនត្រឹមតែប៉ុណ្ណោះទេ អ្នកគាំទ្រសង្កេតឃើញថា អាវនេះមានលក្ខណៈដូចគ្នាបេះដាក់ ជាមួយនឹងអាវដែល Jimin ធ្លាប់ពាក់ទៀតផង។ គ្រាន់តែ នីកូបង្ហោះរូបនេះមិនបានប៉ុន្មាននាទីផង ក្រុមអ្នកគាំទ្រស្រាប់តែស្វែងរក រូបចាស់ៗរបស់ Jimin មកប្រៀបធៀបគ្នាភ្លាមៗ។ មិនយូរប៉ុន្មាន ទើបពួកគេដឹងថា អាវដែលនីកូពាក់ ពិតជាដូចអាវរបស់ Jimin មែន។

រូបភាពមួយសន្លឹកនេះ ធ្វើឲ្យក្រុមអ្នកគាំទ្រនីកូ មួយចំនួនធំ រំភើបចិត្តខ្លាំងតែម្ដង ដោយសារតែ ក្នុងចំណោមពួកគេ មានអ្នកដែលស្រលាញ់ចូលចិត្ត BTS ច្រើន គួរឲ្យកត់សម្គាល់ផងដែរ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព នីកូជាមួយនឹងផលិតកម្ម ដែលផលិតដោយ BTS
រូបភាព Jimin
រូបភាព នីកូ
រូបភាព Jimin
រូបភាព នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ