កូរ៉េខាងត្បូង៖ កាលពីរាត្រីថ្ងៃពុធយប់មិញនេះ តារាចម្រៀងKpopប្រុសស្រីល្បីៗជាច្រើនក្រុម ត្រូវបានអញ្ចើញចូលរួម នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ «Gaon Chart Music Award » ដើម្បីទទួលពានរង្វាន់ប្រជាប្រិយភាព ដែលបានមកពីការបោះឆ្នោតជ្រើសរើសពីសំណាក់មហាជន និងមានការសម្តែងShow ពិសេសៗជាច្រើនទៀតផងដែរ។

ជាក់ស្តែង ក្នុងនោះផងដែរ តារាចម្រៀងទោលស្រីចំណូរថ្មី Jennie សមាជិកក្រុម Blackpink ដែលគ្រប់គ្នាដឹងថា នាងទើបតែចេញចម្រៀងទោលផ្ទាល់ខ្លួនជាលើកដំបូង កាលពីខែវិច្ឆិកាកន្លងទៅនេះ ចំណងជើងថា «SOLO» ហើយកាលពីយប់មិញនេះផងដែរ នាងក៏បានឈ្នះនូវពានរង្វាន់ប្រចាំឆ្នាំ ក្នុងនាមជាតារាទោលជាលើកដំបូងថែមទៀតផង គឺពានរង្វាន់« Artist Of the Year » សិល្បៈករឆ្នើមប្រចាំឆ្នាំ ដែលធ្វើឲ្យ Jennie ផ្ទាល់ក៏ដូចជាសមាជិករួមក្រុមទាំង៣រូបទៀត រំភើបចិត្តនិងត្រេកអរជាខ្លាំង។

គួររំឮកផងដែរថា បទចម្រៀងទោលចំណងជើង«SOLO» របស់នាង Jennie ដោយគ្រាន់តែចេញជាផ្លូវការភ្លាម ក៏បានបំបែកកំណត់ត្រាជាច្រើនភ្លែតក្នុងវិស័យKpop ឈរនៅលើលំដាប់លេខ១ ស្ទើរតែគ្រប់តារាង Music Chart ទូទាំងពិភពលោក ក្នុងរយៈពេល២៤ម៉ោង និងជាបទចម្រៀងតារាស្រីទោល ដែលមានអ្នកStream ចូលមើលច្រើនបំផុតជារៀងរាល់ថ្ងៃ គិតចាប់តាំងពីខែវិច្ឆិកា រហូតដល់បច្ចុប្បន្ននេះ៕  

Jennie ឈ្នះបានពានតារាឆ្នើមប្រចាំឆ្នាំ យប់មិញនេះ
Jennie ឈ្នះបានពានតារាឆ្នើមប្រចាំឆ្នាំ យប់មិញនេះ
Jennie ឈ្នះបានពានតារាឆ្នើមប្រចាំឆ្នាំ យប់មិញនេះ
Jennie សម្តែងបទSolo កាលពីយប់មិញ
Jennie សម្តែងបទSolo កាលពីយប់មិញ
Jennie សម្តែងបទSolo កាលពីយប់មិញ
Jennie កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]