ចិន៖ កាលពីឆ្នាំ២០១៨ អាចនិយាយបានថាគឺជាឆ្នាំដែលវឹកវបំផុតសម្រាប់តារាសម្តែង លំដាប់ជួរនាង Fan BingBing ព្រោះថានាងត្រូវពិន័យជាទឹកប្រាក់ ជាង ១៣០លានដុល្លារ ឲ្យរដ្ឋជាកំហិត បើមិនដូច្នេះទេនាងនឹងត្រូវជាប់ពន្ធនាគារ ជាមិនខាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីត្រូវបង់ពន្ធឲ្យរដ្ឋជាទឹកប្រាក់អស់រាប់រយលានដុល្លាររួចមក គេក៏ចាប់អាម្មណ៍ថា នាង Fan BingBing ស្រាប់តែដាក់លក់សម្លៀកបំពាក់របស់ខ្លួនមួយទឹកនៅលើអ៊ីនធើណែត ដែលធ្វើឲ្យគ្រប់គ្នាគិតថា នាងប្រាកដជា ខ្វះខាតខ្លាំងហើយទើបដាច់ចិត្តធ្វើបែបនេះ ក៏ប៉ុន្តែទាំងនេះ មិនដូចការស្មានរបស់មហាជននោះទេ ចំពោះមូលហេតុដែលនាងដាក់លក់បែបនេះ ត្រូវបានទម្លាយការពិតថា គឺគ្រាន់តែជាផ្លូវមួយ ដើម្បីកុំឲ្យមហាជន ភ្លេចឈ្មោះរបស់នាងតែប៉ុណ្ណោះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ រឿងរ៉ាវរបស់នាង Fan BingBing ត្រូវបានទម្លាយដោយប្រភពមួយចំនួនថា នៅពេលនេះ នាងកំពុងតែមានអចលនទ្រព្យជិត៥០នៅក្នុងដៃ នៅប្រទេសកាណាដា។ ដោយផ្ទះទាំងនោះ គឺត្រូវបានដាក់ជួល ដែលនាងអាចរកចំណូលបានមិនតិចនោះទេ ក្នុងមួយខែៗ។

លើសពីនេះទៀតនោះ ប្រភពជិតស្និទ្ធផ្សេងទៀតបាននិយាយថា នាង Fan BingBing ទើបតែទិញចិញ្ចៀនពេជ្រដែលមានតម្លៃជាង ៧ លានដុល្លារ និងវីឡាដ៏ប្រណីតនៅក្នុងប៉េកាំងថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ នាង Fan BingBing ក៏មានក្រុមហ៊ុនជាង១០ ដែលនាងរូបនាងកំពុងកាន់កាប់ ដែលគិតជាលុយប្រមាណ ជាង ៣០ កោដិយ័ន ឯណោះ។

ទោះជាយ៉ាងណាក្តី បើទោះជាមួយរយៈនេះ នាង Fan BingBing ត្រូវមានរឿងអាស្រូវគេចពន្ធ និងអស់លុយយ៉ាងច្រើនសន្ធឹកយ៉ាងណាក្តី ក៏រូបនាង នៅតែមានទ្រព្យស្តុកស្តម្ភ និងជីវិតហាយសូរដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
រូបដែលនាង ដាក់ខោអាវមួយទឹកលក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]