ចិន៖ ថ្មីៗនេះរដ្ឋាភិបាលចិនបានបង្កើត App មួយដោយជោគជ័យ អាចឲ្យអ្នកប្រើដឹងភ្លាមៗបើពួកគេស្ថិតនៅទីកន្លែងជិតកូនបំណុលឫអ្នកជំពាក់លុយមិនសង។ 

យោងតាមសារព័ត៌មាន Dailymail ចេញផ្សាយ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៩ បានឲ្យដឹងថា អាជ្ញាធរចិនស្ថិតក្នុងខេត្ត Hebei គឺជាអ្នកផ្តើមគំនិតបង្កើតនូវApp នេះឡើង។

ពួកគេឲ្យឈ្មោះថាវា “ផែនទីរកអ្នកជំពាក់លុយ”។ មិនតែប៉ុណ្ណោះប្រជាជនចិនអាចទាញ App នេះយកទៅប្រើប្រាស់បានដោយគ្រាន់តែចូលទៅធ្វើតាមពាក្យណែនាំក្នុងបណ្តាញសង្គម Wechat ដែលពេញនិយមក្នុងប្រទេសចិន។ 

ផែនទីរកអ្នកជំពាក់លុយ

គួរបញ្ជាក់ថា App ផែនទីរកអ្នកជំពាក់លុយនេះនឹងឲ្យសញ្ញាអ្នកប្រើប្រាស់ភ្លាមៗតែម្តង បើពួកគេកំពុងនៅកន្លែងជិតគ្នាជាមួយកូនបំណុល ឬអ្នកធ្លាប់ជំពាក់លុយក្នុងចម្ងាយរហូតដល់ ៤៦០ម៉ែត្រ។  វានឹងបង្ហាញឲ្យអ្នកប្រើឃើញពីទីកន្លែងពិតប្រាកដមួយរបស់អ្នកជំពាក់លុយ។

នៅពេលអ្នកប្រើរកឃើញអ្នកជំពាក់លុយហើយ ពួកគេក៏អាចចុចប៊ូតុងរាយការណ៍ព័ត៌មានផ្សេងៗទាក់ទងនឹងកូនបំណុលនៅក្នុង App ផងដែរ ដូចជា “កូនបំណុលបានចំណាយលុយច្រើនទិញសំភារៈផ្ទាល់ខ្លួន តែមិនទាន់សងលុយជាដើម”។មូលហេតុដែលអាជ្ញាធរចិនសម្រេចបង្កើត App នេះក៏ព្រោះចង់ឲ្យប្រជាពលរដ្ឋចិនតាមដានសកម្មភាពរបស់អ្នកជំពាក់លុយទាំងអស់នោះ។

ជាទូទៅជនជាតិចិនជ្រើសយកវិធីសន្សំលុយជំនួសការចាយវាយផ្តេសផ្តាស។ វាជាវប្បធម៌មួយដែលមានតាំងពីសម័យចិនបុរាណមកម្ល៉េះ។ ហើយការដើរខ្ចីលុយគេនោះ ជនជាតិចិនចាត់ទុកវាជាបម្រាមមួយ៕

មានវីដេអូនៅខាងក្រោម៖

WeChat
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]