ភ្នំពេញ៖ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ ឃើញថាស្ថានភាពរបស់តារាកំប្លែងនាយកុយ បានធូរស្បើយបន្តិចហើយ ក៏ប៉ុន្តែនៅពេលនេះលោកកំពុងតែធ្វើការសម្រាក និងពិនិត្យសុខភាពបន្ថែមនៅផ្ទះ ដែលមានការចូលរួមសុខទុក្ខ ពីមិត្តសិល្បៈជាច្រើននាក់។

ទន្ទឹមនឹងនេះដែរ តារាកំប្លែងភ្នែកតូចរូបនេះ ក៏បានដាច់ចិត្តទម្លាយប្រាប់មហាជនឲ្យបានដឹង ហេតុការណ៍មុនគ្រោះថ្នាក់ ដ៏ព្រឺសម្បុរខាងផ្លូវងងឹត មានអ្នកគោះកញ្ចក់ឡានលោក ខណៈពេលដែលសម្រាកអស់កម្លាំង នៅតាមផ្លូវធ្វើដំណើរទៅភ្នំពេញ។

ដោយក្នុងនោះលោកហេង ឡុង បានធ្វើការបង្ហោះ រៀបរាប់តាមសម្តីរបស់លោកយ៉ាងដូច្នោះថា៖ «នៅពេលដែលគាត់ងងុយគេងគាត់ បានអែបឡានចតដើម្បីសម្រាកនៅវេលាម៉ោង៤ទៀបភ្លឺ ប៉ុន្តែរឿងដែលមិននឹកស្មានដល់ គឺមានអ្នកគោះកញ្ចក់ឡានគាត់ពីរដង គាត់ដើររកមើលជុំវិញឡានគ្មានឃើញអ្វីសោះ គាត់ក៏បានសន្និដ្ឋានថាប្រហែលជាគេ(អរូបិយ)មិនចង់ឲ្យយើងសម្រាកនៅទីកន្លែងនេះហើយ ទើបគាត់សម្រេចចិត្តបន្តរដំណើរទៅមុខទៀត នៅពេលធ្វើដំណើរបានបន្តិចស្រាប់តែបែកកង់តែម្ដង»។

ក្រោយពីបានដឹងបែបនេះ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាមិនចង់ជឿទេថា ករណីហេតុការណ៍គ្រោះថ្នាក់របស់តារាប្រុសរូបនេះ ក៏បានទាក់ទងទៅនឹងរឿងហេតុអរូបិយយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រ ក៏នាំគ្នាថាលោកពិតជាសំណាងណាស់ ដែលមានជីវិតក្នុងហេតុការណ៍មួយនេះ ព្រោះថារថយន្តរបស់លោកខ្ទេចស្ទើរទាំងស្រុងទៅហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាកំប្លែងនាយកុយ
ឡានដែលគ្រោះថ្នាក់របស់នាយកុយ
ឡានដែលគ្រោះថ្នាក់របស់នាយកុយ
តារាៗទៅសួរសុខទុក្ខនាយកុយ
តារាៗទៅសួរសុខទុក្ខនាយកុយ
តារាៗទៅសួរសុខទុក្ខនាយកុយ
តារាៗទៅសួរសុខទុក្ខនាយកុយ
តារាៗទៅសួរសុខទុក្ខនាយកុយ
នាយកុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ