ការប្រែប្រួលអាកាសធាតុត្រជាក់ និងការរស់នៅក្នុងបរិស្ថានសំបូរធូលីមិនស្អាត ងាយនឹងបង្កជំងឺផ្តាសាយណាស់។ អាការក្តៅខ្លួន ហៀរសំបោរ សុទ្ធសឹងជារោគសញ្ញានៃជំងឺផ្តាសាយ។ មនុស្សភាគច្រើនជាធម្មតាតែងប្រើថ្នាំទិញនៅឱសថស្ថានយកមកប្រើដោយពុំមានវេជ្ជបញ្ជាត្រឹមត្រូវឡើយ។ បើទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំបំបាត់អាការក្តៅខ្លួន និងតឹងច្រមុះហៀរសំបោរ អាចនាំមកនូវផលអវិជ្ជមានចំពោះបេះដូង។ យោងតាមសហព័ន្ធសុខភាពបេះដូងនៅសហរដ្ឋអាមេរិក American Heart Association

ប្រភេទថ្នាំបំបាត់កំដៅ និងការឈឺចាប់ ពពួក NSAIDS ដូចជា Ibuprofen  និងពពួកថ្នាំបំបាត់អាការតឹងច្រមុះដូចជា Pseudoephedrine និង Phenylephrine   បើយើងប្រើចំពោះអ្នកពុំមានបញ្ហាសុខភាព និងប្រើក្នុងបរិមាណត្រឹមត្រូវសមនឹងអាយុ  វានឹងមិនបង្កបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរឡើយ។  តែចំពោះបុគ្គលដែលមានបញ្ហាលើសឈាម ឬជំងឺបេះដូង  គប្បីចៀសវាងការប្រើប្រាស់ពពួកថ្នាំទាំងនេះ។ ជាពិសេសថ្នាំបំបាត់អាការតឹងច្រមុះហៀរសំបោរតែម្តង។ នេះបើយោងតាមពាក្យសម្តីរបស់វេជ្ជបណ្ឌិត Sondra Depalma នៃវិទ្យាស្ថានប្រព័ន្ធរបត់ឈាមនៅទីក្រុង Harrisburg។ លោកបានឱ្យដឹងថា ការប្រើប្រាស់ប្រភេទថ្នាំទាំងពីរប្រភេទរៀបរាប់ខាងលើ អាចធ្វើឲ្យសម្ពាធឈាមកើនឡើង ដែលជាហេតុធ្វើឲ្យអាការនៃបញ្ហាលើសឈាមកាន់តែធ្ងន់ធ្ងរ។

រូបតំណាង

តួនាទីនៃប្រភេទថ្នាំបំបាត់អាការតឹងច្រមុះ (Decongestant) បានទៅពង្រួមសរសៃឈាមនៅច្រមុះ ដើម្បីកាត់បន្ថយអាការអាឡែកស៊ី និងហើម។ ប៉ុន្តែនៅពេលលោកអ្នកមានជំងឺបេះដូង ឬជំងឺលើសឈាម ឥទ្ធិពលរបស់ថ្នាំនេះបានធ្វើឲ្យសម្ពាធឈាមរបស់លោកអ្នកកើនឡើងកាន់តែខ្លាំងទៅវិញ ដែលបណ្តាលឲ្យអាការនៃជំងឺកាន់តែធ្ងន់ធ្ងរ។

ដូច្នេះការប្រើប្រាស់ថ្នាំដែលមានវេជ្ជបញ្ជាត្រឹមត្រូវ ពិតជាកត្តាមួយដ៏សំខាន់ដល់ការកំណត់លក្ខខណ្ឌសុខភាពរបស់លោកអ្នក។ ថ្នាំខ្លះយើងតែងនិយមប្រើ ហើយពុំមានផលប៉ះពាល់អ្វីឡើយ ប៉ុន្តែនៅពេលយើងមានអាការសុខភាពមិនប្រក្រតី នោះរាងកាយយើងនឹងអាចធ្វើការឆ្លើយតបអវិជ្ជមានទៅនឹងឥទ្ធិពលថ្នាំទៅវិញ ដូចជាប្រភេទថ្នាំ NSAIDS និង Decongestant ជាដើម ចំពោះអ្នកជំងឺលើសឈាម ដែលអាចធ្វើឲ្យអាការជំងឺកាន់តែធ្ងន់ធ្ងរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]