ភ្នំពេញ៖ បើទោះបីជាពេលនេះ មានពិធីការិនី កំពុងតែប្រឡូកក្នុងវិស័យសិល្បៈ រីកដូចផ្សិតក៏ដោយ ក៏សន្ទុះនៃប្រជាប្រិយភាពរបស់ កែវ ផល្លីកា នៅតែខ្លាំងដដែល គ្មានការប្រែប្រួលទៅណានោះទេ។ ជាក់ស្តែង ពេលនេះដែរ តារាស្រីរូបនេះ នៅតែជាពិធីការិនីឲ្យប៉ុស្តិ៍ទូរទស្សន៍បាយ័ន មិនថា កម្មវិធីទូរទស្សន៍ ឬឆាកធំៗ សុទ្ធតែមានវត្តមាននាងជានិច្ច។

ក្នុងនោះ បើក្រឡេកមើលសម្រស់របស់ កែវ ផល្លីកា ជាតារាស្រីម្នាក់ ដែលមិនកម្រឃើញនាង ឡើងគីឡូម្តងណា តាំងពីចូលសិល្បៈមកម្លកម្ល៉េះ ដោយឃើញនាងស្គមបែបនេះរហូត។ ប៉ុន្តែបើទោះបីជាយ៉ាងណា ក៏រូបនាង នៅតែស្រស់ស្អាតបែប តារាស្គមៗយ៉ាងដូច្នោះដែរ មិនចាញ់តារាមានសាច់ប៉ុន្មានទេ។

ជាមួយគ្នានោះដែរ តារាស្រីរូបនេះ ក៏តែងប្រយ័ត្នក្នុងការរើសម្លៀកបំពាក់បន្តិច ដោយភាគច្រើន នាងមិនសូវហ៊ានស្លៀកឈុតរឹបរាងខ្លាំងពេកទេ ព្រោះធ្វើឲ្យនាងឃើញស្គមខ្លាំងពេកដូច្នេះ នាងតែងតែយកឈុតបែបរលុងច្រើនជាង៕  

ដូច្នេះមិត្តនារីៗ ដែលមានរាងស្គមៗ អាចលេងស្ទីលតាមនាងបាន អាចជួយឲ្យមើលទៅ កាន់តែស្អាតបន្ថែមមួយកម្រិតទៀត!

តោះទៅមើលទាំងអស់គ្នា៖

កែវ ផល្លីកា
កែវ ផល្លីកា
កែវ ផល្លីកា
កែវ ផល្លីកា
កែវ ផល្លីកា
កែវ ផល្លីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ផល្លីកា