ភ្នំពេញ៖ បន្ទាប់ពីចំណាយពេលវេលា ថតអស់ជាច្រើនខែ ទីបំផុតខ្សែភាពយន្តរឿង « អន្ទងវិញ្ញាណ» បានដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៤ ខែមករានេះតែម្តង។ រឿងនេះផងដែរគឺបង្កប់ទៅដោយការតស៊ូរបស់ស្រ្តីម្នាក់ ដើម្បីស្វែងរកគ្រូអន្ទងវិញ្ញាណ និងឈុតឆាកភ័យរន្ធត់ប្រទាក់ក្រឡាគ្នា ធ្វើឱ្យអ្នកទស្សនាភ័យជំនួសព្រមទាំងមិនមានពេលណាដែលធ្វើឲ្យទស្សនិកជន មិនអាចស្រាកស្រាន្តបាននៅនឹងកៅអីរោងកុន ។

ឈុតឆាកមួយទៅមួយ សុទ្ធតែបង្ហាញពីទិដ្ឋភាពប្លែកៗ ជាពិសេសប្រទេសថៃ និងទស្សនីយភាពតាមខេត្តមួយចំនួន ដែលធ្វើឲ្យទស្សនិកជនប្លែកភ្នែកចម្លែកអារម្មណ៍។

រឿង « អន្ទងវិញ្ញាណ» នេះបានធ្វើឲ្យទស្សនិកជនពិបាកនឹងអង្គុយជាប់នឹងកៅអីដោយសារតែ ឈុតឆាកស្រៀវសាច់ទាំងខ្មោច បិសាច ដែលតម្រូវឲ្យតួអង្គស្រីក្នុងរឿង ធ្វើតាមពិតជាធ្វើឲ្យការជក់ចិត្តដិតអារម្មណ៍។

សម្ពោធខ្សែភាពយន្តថ្មីរឿង «អន្ទងវិញ្ញាណ»

រឿង « អន្ទងវិញ្ញាណ» គឺជាស្នាដៃថ្មីទី៤ របស់ផលិតកម្ម Wonderfilm Entertainment ដែលបានដាក់សម្ពោធកាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩ នេះនៅផ្សារទំនើប AEON 2 ដោយមានវត្តមានផលិតករ និងសិល្បករ សិល្បការីនីល្បីៗជាច្រើន។ ស្នាដៃថ្មីរបស់ផលិតនេះនឹង ដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ តទៅនៅគ្រប់រោងភាពយន្ត ។

លោក សែម វិសាល ដែលជាផលិតករនៅក្នុងរឿង « អន្ទងវិញ្ញាណ» បានឱ្យដឹងថា រឿងនេះ គឺចំណាយដើមទុនច្រើនហួសពីការរំពឹងទុក ដោយសារតែលោកចង់ឱ្យរឿងមួយនេះមានគុណភាពល្អបំផុត ដើម្បីប្រកួតប្រជែងទីផ្សារ លោកថែមទាំងសង្ឃឹមរឿងនេះបានទទួលការគាំទ្រដូចរឿង « ស្នូរជើងអ្នកណា » និង មិនចាញ់រឿង « ផ្ទះចិញ្ចឹមខ្មោច » ឡើយ។

លោក សែម វិសាល ផលិតករនៅក្នុងរឿង « អន្ទងវិញ្ញាណ»

ខ្សែភាពយន្ត«អន្ទងវិញ្ញាណ» បង្កប់នូវអបិយជំនឿប្លែកៗ ទាំងកោដ្ឋ ទាំងអារក្សដុះស្នែងដែលមានន័យធំទូលាយក្នុងសង្គមខ្មែរ។ ខ្សែភាពយន្ត«អន្ទងវិញ្ញាណ» បង្កប់នូវអំបិយជំនឿប្លែកៗ ទាំងកោដ្ឋ ទាំងអារក្សដុះស្នែងដែលសុទ្ធសឹងតែជាជំនឿបុរាណដែលលក្ខណៈសាកល និងបុរាណ។

«កោដ្ឋ» ត្រូវបានប្រជាជនខ្មែរប្រើដាក់សព ឬ ឆ្អឹង ធាតុ ជនដែលកាន់តាមព្រះពុទ្ធសាសនាក្នុង សង្គម។ តែកាលដំបូងភាគច្រើនគេប្រើកោដ្ឋដើម្បីដាក់សពអ្នកដែលមានឋានៈជា ព្រះរាជា និងព្រះរាជវង្សានុវង្ស, ព្រះសង្ឃ ឬអ្នកទាំងឡាយផ្សេងទៀតដែលព្រះមហាក្សត្រីទ្រង់ព្រះរាជានុញ្ញាតិ។ ហេតុដូចនេះ «កោដ្ឋ» មានន័យធំណាស់ក្នុងសង្គមខ្មែរ។

ចំណែក អារក្សដែលជាបុគ្គលមួយរូបដែលមាននៅគ្រប់ជំនឿបុរាណទាំងជំនឿប្រពៃណី សាកល។ ហើយជាស្តេចខ្មោចដុះស្នែង មាន ឈ្មោះ ថៈសកៈ ជាយមទូតទ្វារនរក មុននឹងវិញ្ញាណទៅដល់ស្ពានឆ្លងស្ទឹង វេតៈរណី ដែលតែងតែស្លៀកពាក់ពណ៌ក្រហម ឬខ្មៅ ដែលឈរនៅទ្វារនរកចាំបោះមនុស្សទៅក្នុងស្ថាននរក។ អបិយជំនឿទាំងនេះសុទ្ធសឹងតែរំលេចក្នុងភាពយន្ត «អន្ទងវិញ្ញាណ»៕

សម្ពោធខ្សែភាពយន្តថ្មីរឿង «អន្ទងវិញ្ញាណ»

ក្នុងឆ្នាំថ្មីនេះផលិតកម្ម Wonder Film Entertainment បាននាំមកជូននូវវណ្ណកម្មថ្មី គឺ ភាពយន្តបែប រន្ធត់សុទ្ធសាធដែលមិនលាយលំនូវកំប្លែងមកជូនអ្នកទស្សនាតាមរោងភាពយន្តនៅប្រទេស។ ភាគច្រើនទស្សនិកជនបានទស្សនាវីដេអូខ្លី បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានមនុស្សជាច្រើនទន្ទឹងរង់ចាំ ទស្សនាដែលនឹងចាក់បញ្ចាំងថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩។

តោះទស្សនាវីដេអូខ្លី និង Poster ប្លែកៗរបស់ភាពយន្ត «អន្ទងវិញ្ញាណ» ដែលបង្កប់នូវភាពស្រៀវ និងរន្ធត់ដែលធ្វើឲ្យទស្សនិកជនមិនអាចទប់អារម្មណ៍បាន។

សម្ពោធខ្សែភាពយន្តថ្មីរឿង «អន្ទងវិញ្ញាណ»
សម្ពោធខ្សែភាពយន្តថ្មីរឿង «អន្ទងវិញ្ញាណ»
សម្ពោធខ្សែភាពយន្តថ្មីរឿង «អន្ទងវិញ្ញាណ»
សម្ពោធខ្សែភាពយន្តថ្មីរឿង «អន្ទងវិញ្ញាណ»
សម្ពោធខ្សែភាពយន្តថ្មីរឿង «អន្ទងវិញ្ញាណ»
សម្ពោធខ្សែភាពយន្តថ្មីរឿង «អន្ទងវិញ្ញាណ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]