អ៊ីស្លង់៖ ថ្មីៗនេះ ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារមួយឈ្មោះថា Flytrex បានសម្រេចប្រើដ្រូនជំនួយមនុស្សក្នុងការដឹកជញ្ជូនអីវ៉ាន់និងម្ហូបអាហារដែលភ្ញៀវកុំម្ម៉ងទិញតាមប្រព័ន្ធអនឡាញ។  មូលហេតុដែលពួកគេសម្រចចិត្តប្តួរមកប្រើវិធីសាស្ត្របែបនេះក៏ព្រោះពួកគេគិតថាវាចំណេញពេលវេលានិងថវិកា។

ក្រុមហ៊ុននេះបានបើកដំណើរការអាជីវកម្មក្នុងទីក្រុង Reykjavik ស្ថិតនៅប្រទេសអ៊ីស្លង់។ មូលហេតុដែលពួកគេជ្រើសយកទីក្រុង Reykjavik ជាចំនុចចាប់ផ្តើម  ក៏ព្រោះពួកគេយល់ថា ទីក្រុងមួយនេះមានបរិយាកាសល្អនិងមិនមានអគារខ្ពស់ៗដូចទីក្រុងផ្សេងទៀត។  

ការដឹកម្ហូបតាមដ្រូន
ការដឹកម្ហូបតាមដ្រូន

នៅពេលភ្ញៀវបញ្ជាទិញចំណីអាហារ ក្រុមហ៊ុន Flytrex នឹងសហការជាមួយហាងអាហារទាំងអស់ដែលមានក្នុងក្រុង បន្ទាប់មកពួកគេនឹងបញ្ជាឲ្យដ្រូនហោះទៅយកអាហារដែលភ្ញៀវបានកុំម៉្មងភ្លាមៗតែម្តង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺភ្ញៀវអាចដឹងអំពីការធ្វើដំណើររបស់ដ្រូនទៀតផង ដោយគ្រាន់តែចូលមើលនៅក្នុង App របស់ក្រុមហ៊ុនដែលមានក្នុងទូរស័ព្ទដៃ។ នៅពេលដ្រូនធ្វើដំណើរមកដល់ចំណុចដែលភ្ញៀវបានដៅ នោះវានឹងទម្លាក់ម្ហូបអាហារទាំងអស់ចុះមកហើយ។

ចំណែកពេលភ្លៀង ឫអាកាសធាតុមិនអំណោចផលវិញ គេនឹងបិទការបញ្ជាទិញម្ហូបទាំងអស់ពីភ្ញៀវ។

តាមការអះអាង  បើយើងប្រើប្រាស់រថយន្តដឹកជញ្ជូនម្ហូបអាហារ វាត្រូវប្រើពេលវេលាយ៉ាងហោចណាស់ក៏ ២៥នាទីដែរ។ តែបើយើងប្តូរមកប្រើដ្រូនវិញ វាចំណាយពេលត្រឹម ៤នាទីប៉ុណ្ណោះសម្រាប់ការដឹកជញ្ជូនម្ហូបអាហារ។​ ដ្រូនមួយគ្រឿងអាចផ្ទុកម្ហូបអាហារបានទម្ងន់ចន្លោះពី ៣ ទៅ ៦គីឡូក្រាម៕

មានវីដេអូនៅខាងក្រោម៖

ការដឹកម្ហូបតាមដ្រូន
ការដឹកម្ហូបតាមដ្រូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]