(ភ្នំពេញ)៖ លោក ឆាយ វីរៈយុទ្ធរក្សាប្រជាប្រិយភាព តារាចម្រៀងលំដាប់កំពូល ទាំងមហាជនលាន់មាត់ថា «គ្រប់គ្រងតំណែងនេះបាន១០ឆ្នាំ»។ ថែមពីលើឱកាសដ៏ល្អនេះ តារាចម្រៀងមានឈ្មោះដើម ឆាយ ឆោម មានភរិយាជាតែងនិពន្ធទំនុកច្រៀង។ ស្វាគមន៍ឆ្នាំ២០១៩ នេះលោកបានទទួលពីភរិយាសំណព្វ នូវបទ ចម្រៀងថ្មី ជាស្នាដៃតែងនិពន្ធពីភរិយាផ្ទាល់ដៃដោយបាននិពន្ធដោយ សម្រិតសម្រាំងមានចំណង ជើងថា «នឹកអូនស្ទើរដាច់ខ្យល់»។

ភ្ជាប់ដោយចម្រៀងពេញមួយបទ លើទំព័រហ្វេសប៊ុកផលិតកម្មសាន់ដេ ជាផលិតកម្មធំក្នុងប្រទេស ដោយដាក់ ចំណងជើងធំៗ ច្បាស់ថា «នឹកអូនស្ទើរដាច់ខ្យល់» ត្រូវបានផ្ទុះឡើងជាថ្មី ខណៈទើបតែចេញបានប៉ុន្មានថ្ងៃសោះ មានអ្នកចូលទស្សនាជិតកន្លះលាន នាក់ទៅហើយ។

ចំពោះភាពល្បីល្បាញនៃបទនេះ ក៏ត្រូវបានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ លួចបង្ហើបប្រាប់ឲ្យដឹងថា ពេលស្តាប់ទៅ ពិតជាមានអារម្មណ៍លន្លង់លន្លោចខ្លាំងណាស់ ម្យ៉ាងអត្ថន័យក្នុងបទចម្រៀងដែលនិពន្ធថ្មីដោយអ្នកនាង សែ ចាន់ឌី ជាភរិយាលោក ពិតជាមានន័យត្រូវនឹងអារម្មណ៍យុវវ័យ នាសម័យជឿនលឿននេះជាពន់ពេក ស្របពេល អ្នកគាំទ្រផ្សេងទៀត ក៏លើកទំនងជាត្រូវរឿងពិតរបស់ខ្លួនថា «ស្តាប់បទនេះហើយ ធ្វើឲ្យស្រក់ទឹកភ្នែកនឹក សង្សារចាស់តែម្តង»។

តារាចម្រៀង ឆាយ វីរៈយុទ្ធ ត្រូវបានគេមើលឃើញថា ទោះបីជាលោកបានក្រាបផ្ទឹមចូលរោងការ ជាមួយនឹង កូនស្រីថៅកែលក់អង្ករ អស់រយៈពេលជាង១ឆ្នាំមកហើយក្ដី ប៉ុន្តែលោកមិនបានបោះបង់ អាជីពជាអ្នកសិល្បៈ ទៅប្រកបរបរជំនួញរកស៊ី តាមក្រុមគ្រួសារខាងប្រពន្ធរបស់លោកឡើយ។ ផ្ទុយទៅវិញ ភរិយាជាទីស្រឡាញ់ រូបនេះ តែងតែតាក់តែងនិពន្ធបទថ្មីៗជាបន្តបន្ទាប់ ដើម្បីបង្កើនប្រជាប្រិយភាពរបស់ស្វាមី ក្នុងសង្វៀនសិល្បៈ ឲ្យកាន់តែលេចធ្លោឡើងជាលំដាប់។

បទ «នឹកអូនស្ទើរដាច់ខ្យល់» ពិតជាបង្កប់នូវអត្ថន័យលន្លង់លន្លោច ស្លុងអារម្មណ៍ដល់កម្រិតណានោះ សូម សណ្ដាប់ទាំងអស់គ្នា៖

​ឆាយ វីរៈយុទ្ធ និងប្រពន្ធ
​ឆាយ វីរៈយុទ្ធ
​ឆាយ វីរៈយុទ្ធ
​ឆាយ វីរៈយុទ្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]