សត្វពីងពាងទាំងនេះធ្វើចលនា ដ៏គួរឲ្យចាប់អារម្មណ៍ ដូចជាពួកវាប្រុងនឹងចូលប្រយុទ្ធអញ្ចឹងដែរ ប៉ុន្ដែពណ៌ដ៏ស្រស់ស្អាតរបស់ ពីងពាងឈ្មោលនេះ គឺសំដែងតែនៅពេលរសៀលតែប៉ុណ្ណោះ។

ពីពាងដ៏តូចមួយនេះមានឈ្មោះថា ពីងពាងក្ងោក ពីព្រោះនៅគូទរបស់វាមានពណ៌ដ៏ស្រស់ស្អាត ដូចជាសត្វក្ងោក។ ពីងពាងឈ្មោលតែងតែ លើកគូទឡើងបង្ហាញនូវពណ៌ ដែលភ្លឺផ្លេកៗនៅពេលដែលវាចង់ញី។ នៅពេលដែលពីងពាងនេះពេញវ័យ គឺវាមានទំហំតែ៥មីលីម៉ែត្រតែប៉ុណ្ណោះ។ ពេលដែលពីពាងក្ងោកឈ្មោល ប្រទះឃើញពីងពាងញី វានឹងចាប់ផ្ដើមសំដែងនូវក្បួនរបស់វាដោយ លើកជើងឡើង និងបង្ហាញពណ៌នៅផ្នែកគូទរបស់វា តាមលំដាប់ ហាក់ដូចជាសំដែងរបាំអ្វីមួយអញ្ចឹង។ រីឯពីងពាងញីគឺបាន ទស្សនាយ៉ាងយកចិត្តទុកដាក់នូវពណ៌ ចលនាញ័រ និងបំលាស់ទីរបស់អាឈ្មោល ដើម្បីឲ្យប្រាកដថាអាឈ្មោលមានសុខភាពល្អ និងជាគូរដ៏សាកសម្យជាមួយនាង។ ជាងនេះទៅទៀត នៅពេលដែលមីញីយល់ព្យមហើយ អាឈ្មោលក៏បន្ដការរាំរបស់គេដើម្បីស្វែងរក ញីដ៏ទៃទៀតតាមដែលគេអាចធ្វើទៅបាន ព្រោះថាសត្វពីងពាងអាចមាន ប្រពន្ធច្រើនក្នុងពេលតែមួយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងប្រទេសអូស្ដ្រាលី មានពីងពាងក្ងោកជាង ២០ប្រភេទ ហើយពេលដែលល្អសំរាប់សំគាល់ ពីងពាងទាំងនោះគឺនៅពេលយប់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពីងពាងដ៏ស្រស់ស្អាតនេះ? សូមអញ្ជើញទស្សនារូបភាព និងវីដេអូខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]