ភ្នំពេញ៖ កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ចំនួន៨ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន។

ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ចំនួន៨ រួមមាន៖

ទី១/ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលំអរ​ផ្លូវ​ជនបទ​ជំហាន​ទី។

ទី២/ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ផ្គត់​ផ្គត់​ទឹក​ជនបទ​ជំហាន​ទី។

ទី៣/ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ការងារ​វិស្វកម្ម​សម្រាប់​គាំទ្រ​ដល់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ ។

ឯកសារ​ទាំងបី​នេះ​ចុះហត្ថលេខា​រវាង លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​លោក វ៉ាង ស៊ា​វ​ថាវ ប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ ។

ទី៤/ លិខិតបញ្ជាក់​ការប្រគល់​ទទួល​ស្តីពី​គម្រោង​អគារ​អង្គរក្ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។

ទី៥/ លិខិតបញ្ជាក់​ការប្រគល់​ទទួល​ស្តីពី​គម្រោង​លើក​កម្រិត​ផ្លូវ ជាតិ​លេខ៧ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ចុះហត្ថលេខា​រវាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។

ទី៦/ លិខិតបញ្ជាក់​ការប្រគល់​ទទួល​ស្តីពី​គំរោង​ជួសជុល​ប្រាសាទតាកែវ​ចុះហត្ថលេខា​រវាង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។

ទី៧/ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់ គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា​ក្នុង​ខេត្តព្រះវិហារ ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត ជាមួយ​លោក ហ៊ូ ស៊ា​វ​លាន ប្រធាន​ធនាគារ​នីហរ័ណ​អាហរ័ណ​ចិន។

ទី៨/ កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត និង​ផ្លូវ​ចុះហត្ថលេខា រវាង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិ​វ ឌ្ឍ​ន៍​កម្ពុជា ជាមួយ​លោក យី ហួយ​ម៉ាន ប្រធាន​ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន៕

ប្រភព៖ www.propertyarea.asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]