ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀង Original Song របស់ផលិតកម្ម បារមី លោក វណ្ណា ដា បានចេញបទចម្រៀងមួយបទមានចំណងជើងថា J+O ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយអត្ថន័យបង្កប់ន័យយ៉ាងញាក់សាច់។

យ៉ាងណាមិញ ផ្អែកលើបទចម្រៀងមួយបទនេះដែរ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនស្រឡាំងកាំងជាមួយអត្ថន័យមែនទែន ព្រោះមិននឹកស្មានថាបទថ្មីរបស់ វណ្ណា ដា មួយបទនេះ មានអត្ថន័យច្រៀងឌឺដង និងប្រើពាក្យសាហាវៗបែបនេះ នោះទេ។

ទោះជាយ៉ាងណាក្តី សម្រាប់បទចម្រៀង J+O ដែលទើបតែចេញក្តៅៗនេះ បាននឹងកំពុងតែឆក់យកអារម្មណ៍ មហាជនជាច្រើនជាពិសេសយុវវ័យផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ បទនេះដែរ ក៏កំពុងមានសន្ទុះនៃការគាំទ្រយ៉ាងគំហុក ដោយត្រឹមតែរយៈពេល មិនទាល់២៤ម៉ោងផង បទ J+O មានអ្នកចែករំលែកលើបណ្តាញសង្គមរហូតដល់ ជាង២ម៉ឺនដងឯណោះ៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់ វណ្ណា ដា យ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖ 

វណ្ណា ដា
វណ្ណា ដា
វណ្ណា ដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណា ដា