ភ្នំពេញ៖ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនសាមសុងទទួលបានជោគជ័យផ្ទួនៗ សម្រាប់ផលិតផលស្មាតហ្វូន ទាំងថ្នាក់កណ្តាល និងថ្នាក់ខ្ពស់លំដាប់។ ហើយសម្រាប់ប្រទេសកម្ពុជាយើងវិញ ក្រោយពីទទួលបានជោគជ័យយ៉ាងខ្លាំងទៅលើស្មាតហ្វូនត្រកូល A-Series ក្រុមហ៊ុនសាមសុង នៅតែបន្តផ្តល់ជូនតម្លៃល្អៗជាទីគាប់ចិត្តសម្រាប់ត្រកូល A គឺ Galaxy A9 ជាមួយនឹងបទពិសោធន៍ថ្មី នៃកំណែប្រែដ៏អស្ចារ្យទៅលើកាមេរ៉ា អមជាមួយនឹងសមត្ថភាពដ៏វិសេសវិសាលបំផុត ដល់អតិថិជនទាំងអស់របស់ខ្លួន។

Galaxy A9

Galaxy A9 គឺជាស្មាតហ្វូនស៊េរីថ្មី ដែលមានកាមេរ៉ាក្រោយ ៤ គ្រាប់ដំបូងបំផុតនៅក្នុងពិភពលោកដែលអាចថតជិត ឆ្ងាយ ក្នុងទីងងឹត ប្លង់ទូលាយបានរូបភាពស្រស់ស្អាតកប់ និងពេញចិត្តស្តូកតែម្តង។ 

Galaxy A9

បើនិយាយអំពីតម្លៃរបស់ស្មាតហ្វូន Galaxy A9 នេះគឺឡូយអស់ទាស់តែម្តង ចំណាយត្រឹមតែ $559 តែប៉ុណ្ណោះ លោកអ្នកនឹងក្លាយជាម្ចាស់របស់កំពូលស្មាតហ្វូននេះភ្លាម ហើយមានការធានាជាផ្លូវការរយៈពេល ១ ឆ្នាំថែមទៀត។

ការរចនារូបរាងឡើងកប់ ទាំងស្អាត ទាំងស្លីម កាលីបទាន់សម័យសាកសមបំផុតក្នុងការប្រើប្រាស់សម្រាប់មនុស្សសម័យថ្មី ហើយស្មាតហ្វូននេះមានពណ៌លេចធ្លោពេញនិយមចំនួន ៣ ពណ៌ គឺពណ៌ខៀវ ផ្កាឈូក និងខ្មៅ ដែលសុទ្ធតែពេញនិយមខ្លាំងនៅលើទីផ្សារ។ 

Galaxy A9 គឺជាកំពូលស្មាតហ្វូនមានកាមេរ៉ាសរុប ៥ (១មុខ៤ក្រោយ) ដំបូងគេបង្អស់ក្នុងពិភពលោក ជាមួយនឹងអេក្រង់ធំលាតកប់គែមទំហំ ៦.៣ អ៊ីញ (Full HD+ Super AMOLED Display) ច្បាស់ថ្លាឆ្វង់ ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook ឬ Video Calls ច្បាស់ៗ ជាមួយនឹងតួស្រោបលោហៈធាតុមាំធន់ គែមកោងស្អាត ស្តើង ស្រាល ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាខាងមុខ 24MP សែលហ្វីរឹតតែស្អាត និងលេចធ្លោដូចតារា ហើយវាភ្ជាប់ជាមួយនឹងមុខងារ Scene Optimizer ដែលអាចចាប់សម្គាល់វត្ថុអ្វីមួយនៅក្នុងរូបភាពរបស់អ្នក រួមទាំងបច្ចេកវិទ្យា Flaw Detection ដែលអាចធ្វើការដឹងថាអ្នកណាម្នាក់ព្រិចបិទភ្នែក ឬរូបភាពព្រិល។

សម្រាប់កាមេរ៉ា ៤ គ្រាប់ខាងក្រោយនេះអាចផ្តិតយករូបភាពច្បាស់ ថតបែបព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អបំផុត។ កាមេរ៉ាទីមួយជាប្រភេទ Ultra Wide Camera ទំហំ 8MP (F2.4) សម្រាប់ចាប់ប្លង់រូបភាពទូលាយបានកាន់តែធំដល់ទៅកម្រិត 120 ដឺក្រេ កាមេរ៉ាទី ២ ជាប្រភេទ Telephoto Camera ទំហំ 10MP (F2.4, 2x Optical Zoom) សម្រាប់ពង្រីករូបភាពបានឆ្ងាយទ្វេរដងនៅតែច្បាស់ស្រស់ស្អាត ហើយកាមេរ៉ាទី ៣ ជាប្រភេទ Main Camera ទំហំ 24MP (F1.7) អាចធ្វើការថតរូបភាពច្បាស់មិនថាយប់ថ្ងៃ ឬកន្លែងដែលមានស្ថានភាពពន្លឺតិចនោះទេ។ 

ចំណែកកាមេរ៉ាទី ៤ ជាប្រភេទ Depth Camera ទំហំ 5MP (F2.2) ភ្ជាប់ជាមួយនឹងមុខងារ Live Focus ដែលអាចថតរូបភាពផ្ទៃខាងក្រោយព្រិលដាច់ស្រស់ស្អាតបំផុត។ Galaxy A9 ល្បឿនអ៊ីនធើណិតលឿនកប់ និងថាមពលថ្មធំ 3800mAh និងរន្ធដោតបញ្ចូលថ្ម Type-C ទ្រទ្រង់បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast Charging ថែមទៀត។ អ៊ីចឹងចាំដល់អង្កាល់ទៀត! មកទទួលយកកំពូលស្មាតហ្វូន Galaxy A9 កាមេរ៉ាក្រោយ ៤ គ្រាប់ដំបូងបំផុតរបស់ពិភពលោកនៅថ្ងៃនេះភ្លាមទៅ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ចើញមកកាន់ហាងទំនើបសាមសុង និងដេប៉ូចែកចាយណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232 ៕

Galaxy A9
Galaxy A9

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]