ភ្នំពេញ៖ កាលពីដើមខែ មករា ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសចេញលក់ទៅលើស្មាតហ្វូនរបស់ខ្លួនពីរម៉ូឌែល នៃត្រកូល Y ស៊េរី vivo Y91 & Y91i ដែលជាស្មាតហ្វូនកម្រិតថវិកាមួយ ដែលកំពុងតែដំណើរការដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ 

ហើយអ្វីដែលពិសេសនោះ បើតាមការសង្កេតមើលទៅលើម៉ូឌែល vivo Y91i ឃើញថាមានសន្ទុះនៃការគាំទ្រច្រើន និងមានអត្រានៃការលក់ដាច់ខ្លាំង។ ចំពោះម៉ូឌែល vivo Y91i នេះ បច្ចុប្បន្នបើនិយាយចំពោះអង្គផ្ទុកទិន្នន័យមានបរិមាណត្រឹមតែ 16GB តែប៉ុណ្ណោះ។ សម្រាប់អ្នកដែលចូលចិត្តថតរូប Download បទចម្រៀង និងទៅលើការលេងហ្គេមផ្សេងៗ ប្រហែលជាមិនគ្រប់គ្រាន់ទេសម្រាប់អង្គផ្ទុកទិន្នន័យប៉ុណ្ណឹងនោះ។

ប៉ុន្តែដើម្បីបំពេញទៅនឹងតម្រូវការរបស់អតិថិជនក្រុមហ៊ុន vivo នឹងនាំយកចំពោះស្មាតហ្វូន vivo Y91i ដែលមានបំពាក់មកជាមួយអង្គផ្ទុកទិន្នន័យ ដែលមានបរិមាណធំជាងមុនឡើងទៅដល់ 32GB ដែលវានឹងត្រូវដាក់លក់នៅលើទីផ្សារកម្ពុជាចាប់ពីពេលនេះតទៅហើយ។ រីឯលក្ខណៈសម្បត្តិ និងពណ៌របស់វាវិញគឺនៅរក្សាទម្រង់ជាភាពដើមដដែល។

ចំពោះពណ៌យើងមានជម្រើសពីរសម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅលាយស្វាយ (Starry Black) និងពណ៌ទឹកសមុទ្រខៀវ (Ocean Blue) ដែលវាជាពណ៌កំពុងពេញនិយមផងដែរសម្រាប់ដើមឆ្នាំនេះ។

សម្រាប់តម្លៃលក់នៅលើទីផ្សារចំពោះម៉ូឌែល vivo Y91i ROM 32GB នេះមានតម្លៃត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះ។ ដែលវាជាតម្លៃមួយមានភាពធូថ្លៃសមរម្យមែនទែនបើប្រៀបធៀបជាមួយកំពូលស្មាតហ្វូនដទៃ។ មិនតែប៉ុណ្ណោះសម្រាប់ការជាវទៅលើស្មាតហ្វូន vivo Y91i ROM 32GB នេះនឹងទទួលបានកញ្ចប់កាដូ Free បន្ថែមមកជាមួយផងដែរមានដូចជា៖ ដបទឹក និង LED Watch ដ៏ស្រស់ស្អាត។

ចំពោះលក្ខណៈសម្បត្តិរបស់វាមួយចំនួនវិញមានដូចជា៖

- ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
- មានរ៉េមទំហំ 2GB, អង្គផ្ទុកទិន្នន័យ 32GB និងអាចថែមក្រៅបាន 256GB
- មានថ្មទំហំ 4030 mAh
- ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
- អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels និងមាន Aspect Ratio 19:9
- មានកាមេរ៉ាមុខទំហំ 8MP កាមេរ៉ាក្រោយ (13MP + 2MP)
- អាចប្រើស៊ីមកាតបានពីរ
- មានមុខងារ Face Unlock + FingerPrint

សម្រាប់អតិថិជនដែលតែងតែគាំទ្រចំពោះ vivo ហើយមានបំណងចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូន vivo Y91i ROM32GB នេះអ្នកអាចធ្វើការរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃនេះតទៅបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]