ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាកំប្លែងនាយកុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យលោកមាន សភាពស្រាំឆ្អឹងជំនី និងរបួសដៃ ក៏ប៉ុន្តែនៅពេលនេះលោកហាក់ដូចជាបានធូរស្បើយវិញហើយ ខណៈពេលដែលត្រូវឆ្លងការពិនិត្យពីគ្រូពេទ្យបានយ៉ាងដិតដល់។

ក្រោយពីបានទទួលដំណឹងតារាកំប្លែងរូបនេះ បានជួបរឿងអាក្រក់យ៉ាងដូច្នោះ ក៏ឃើញមានអ្នកសិល្បៈមួយចំនួន ក៏ដូចជាលោកហេង ឡុង បានចុះទៅសួរសុខទុក្ខដល់គេហដ្ឋានរបស់លោកផ្ទាល់ កាលពីម្សិលមិញនេះ។ មិនត្រឹមតែប៉ុណ្ណោះ ឃើញថា មុននេះបន្តិច ក៏ស្រាប់តែលេចមុខ តារាជើងចាស់២រូប បាននាំគ្នាចុះទៅសួរសុខទុក្ខដល់លោកផ្ទាល់ ទាំងទឹកមុខក្រៀមក្រំ។

ទន្ទឹមនឹងសកម្មភាពមួយនេះ ឃើញថាតារាកំប្លែងរូបនេះបានធូរស្បើយខ្លាំងហើយ ក៏ប៉ុន្តែនៅពេលនេះលោកមិនអាចក្រោកអង្គុយដោយខ្លួនឯងបានទេ គឹទាល់តែមានអ្នកជួយគ្រា ទាំងនេះបើយោងតាមការរៀបរាប់របស់លោកហេង ឡុង នៅលើបណ្តាញសង្គម។

លើសពីនេះទៅទៀត អ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាជូនពរតារាកំប្លែងរូបនេះឲ្យឆាប់ជាសះស្បើយ ដើម្បីបានមកសម្តែងបម្រើអារម្មណ៍ សប្បាយរីករាយជូនមហាជនទៀត ហើយមហាជនក៏បានសរសើរដល់មិត្តសិល្បៈ ដែលមិនភ្លេចមកសួរសុខទុក្ខ ខណៈពេលដែលលោកកំពុងមានបញ្ហា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយកុយ
នាយកុយ
នាយកុយ និងហេង ឡុង
នាយកុយ កំពុងឈឺ
នាយកុយ កំពុងឈឺ
នាយកុយ កំពុងឈឺ
តារាជើងចាស់២រូបមកសួរសុខទុក្ខ នាយកុយ
សាររបស់ហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]