ចិន៖ នាយកសាលាបឋមសិក្សាមួយកន្លែង ក្នុងខេត្ត Shanxi ប្រទេសចិន បាននឹងកំពុងតែទទួលការកោតសរសើរយ៉ាងខ្លាំង ក្រោយវីដេអូឃ្លីបបង្ហាត់កូនសិស្សហាត់ប្រាណ ប៉ុន្តែបែបជាក្បាច់រាំស្រុះគ្នាយ៉ាងស្រស់ស្អាត ត្រូវបានបង្ហោះចែកចាយ រហូតផ្ទុះការទស្សនារាប់លានដងលើបណ្តាញសង្គម។

គ្រូបង្ហាត់កូនសិស្សរាំ

កាសែតចិន South China Morning Post បានរាយការណ៍ថា លោកគ្រូខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ Zhang Pengfei មានអាយុ ៤០ឆ្នាំ។ លោក គឺជានាយកសាលាបឋមសិក្សា Xi Guan Primary School ក្នុងខេត្ត Shanxi ។

លោកនាយក Zhang បានសម្រេចចិត្តបោះបង់ចោលកម្មវិធីហាត់ប្រាណប្រចាំថ្ងៃរបស់ក្រសួងអប់រំ ដោយសារតែលោកយល់ឃើញថា វាមានលក្ខណៈសាមញ្ញដដែលៗ ទើបលោកបានប្តូរមកជាការហាត់ប្រាណបែបថ្មី ជំនួសដោយការបញ្ចេញក្បាច់រាំដ៏រស់រវើកដល់សិស្ស ដើម្បីឲ្យសិស្សមានអារម្មណ៍ថារីករាយចង់ចូលរួម កាត់បន្ថយភាពតានតឹង និងរឹតតែជួយឲ្យពួកគេមានសុខភាពល្អជាងមុនផងដែរ។

គ្រូបង្ហាត់កូនសិស្សរាំ

ម្យ៉ាងវិញនោះទៀត វាក៏ជាគន្លឹះដ៏ល្អមួយ ដែលជំរុញឲ្យសិស្សងាកមកចាប់អារម្មណ៍ការហាត់ប្រាណបែបថ្មីនេះ និងចាកឆ្ងាយពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ពោលគឺ ជាជាងឲ្យពួកគេមានអារម្មណ៍ថាស្មុគស្មាញ និងគិតតែពីផ្តោតទៅលើទូរស័ព្ទ ឬញៀននឹងការលេងហ្គេមជាដើម។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបរាំនេះ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមយក្ស ហ្វេសប៊ុក កាលពីថ្ងៃ១៨ មករា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយស្ថិតក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះតែប៉ុណ្ណោះ គឺបានផ្ទុះការចុចចូលទស្សនាខ្ទង់ជាង ៥០លានដងឯណោះ។

គ្រូបង្ហាត់កូនសិស្សរាំ

យ៉ាងណាមិញ ជុំវិញនឹងការហាត់ប្រាណ ដោយបង្ហាត់កូនសិស្សរាំបែបនេះ លោកនាយក Zhang ក៏ត្រូវបានរងការរិះគន់មួយចំនួនពីថ្នាក់លើ ដែលរូបលោកបានបំពានទៅនឹងបទបញ្ជារបស់ក្រសួងផងដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី មហាជនជាច្រើននៅតែបន្តគាំទ្រ និងលើកទឹកចិត្តលោកនាយក Zhang ព្រោះថានេះពិតជារឿងដ៏ល្អសម្រាប់សិស្ស ដូចការដែលបានលើកឡើងរបស់លោកមែន។ ម្យ៉ាងវាក៏មិនមែនជាក្បាច់រាំដ៏អាក្រក់អីនោះឡើយ ព្រោះថាសិស្សនឹងរីករាយ ហើយពួកគេក៏នឹងពេញចិត្តចូលរួមផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖    

គ្រូបង្ហាត់កូនសិស្សរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]