(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានចសេចក្តីជូនដំណឹង ស្តីពីការចុះត្រជាក់លើកទី២ នៅកម្ពុជា ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលជ្រលងសម្ពាធខ្ពស់ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមករា ឆ្នាំ២០១៩។

ក្រសួងធនធានទឹកបានបញ្ជាក់ថា តំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ពិសេសជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរិមា នឹងធ្លាក់ចុះមកនៅរង្វន់១៧អង្សាសេ។ បណ្តាលរាជធានី ខេត្តផ្សេងទៀត សីតុណ្ណភាពអប្បបរមា និងធ្លាក់ចុះមកនៅក្នុងរង្វង់ ២០-២២ អង្សាសេ លើកលែងតែបណ្តាខេត្តតំបន់មាត់សមុទ្រ ដែលសីតុណ្ហភាពមិនចុះត្រជាក់ទេ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]