ចិន៖ តាមរយៈការប្រឡូកលើវិថីសិល្បៈ ជាច្រើនឆ្នាំ ធ្វើឲ្យ តារាសម្ដែង និងជាពិធីការិនី បងប្អូនស្រី ត្រកូល ឌួង រួមមាន កញ្ញា ឌួង ហ្សូរីដា និង កញ្ញា ឌួង ហ្សូរីម៉ា មានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់ប្រិយមិត្ត នាពេលកន្លងមក ទៅលើអាជីព របស់ពួកគេ។

ក្នុងនោះផងដែរ តារាសម្ដែង និងជាពិធីការិនី ទាំងពីររូបនេះ ក្រៅពីការងារសិល្បៈ អ្នកទាំងពីរ ក៏មានមុខជំនួញជាច្រើន នៅក្នុងដៃ មិនចាញ់តារាៗ ដទៃៗនោះទេ។

ជាក់ស្ដែង កាលពីថ្មីៗនេះ កញ្ញា ឌួង ហ្សូរីដា កញ្ញា ឌួង ហ្សូរីម៉ា ព្រមទាំង កញ្ញា ឌួង កុហ្សូណា ទាំង៣នាក់បងប្អូន បានកាន់ដៃគ្នា ទៅបង្អួតសម្រស់ លើទឹកដីប្រទេស ចិន ទទួលបានការចាប់អារម្មណ៍ពី បណ្ដាហ្វេនៗ របស់ពួកគេ ខ្លាំងមែនទែន។ ជាមួយគ្នានេះដែរ បងប្អូនស្រី ត្រកូល ឌួង ទាំង៣នាក់នេះ ត្រូវបានទស្សនិកជន លាន់មាត់សរសើរពី សម្រស់ខុសៗគ្នា របស់ពួកគេ ដែលមើលទៅមានភាពទាក់ទាញ រៀងៗខ្លួន។

គូររម្លឹកដែរថា នាពេលកន្លងមក បងប្អូនស្រី ទាំង៣នាក់នេះ ពុំសូវជាបានដើរលេង ជុំគ្នាជាញឹកញាប់នោះទេ ដោយពួកនាង មានភាពមមាញឹក ជាមួយនឹងការផ្សេងៗគ្នា៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

បងប្អូនស្រី ត្រកូល ឌួង
បងប្អូនស្រី ត្រកូល ឌួង
បងប្អូនស្រី ត្រកូល ឌួង
បងប្អូនស្រី ត្រកូល ឌួង
បងប្អូនស្រី ត្រកូល ឌួង
បងប្អូនស្រី ត្រកូល ឌួង
បងប្អូនស្រី ត្រកូល ឌួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីម៉ា