រយៈពេលមួយឆ្នាំនៃវត្តមានរបស់ស្មាតហ្វូនជាច្រើននៅក្នុងឆ្នាំ 2018 យើងឃើញថា ស្មាតហ្វូនជាច្រើន មានសមត្ថភាពក្នុងការថតរូបភាពគួរឱ្យភ្ញាក់ផ្អើល ការប្រើប្រាស់ថាមពលថ្មបានយូរ និងបន្ទះឈីបដំណើរការលឿនជាងល្បឿននៃពន្លឺថែមទៀត។ ប៉ុន្តែរឿងមួយដែលមិនមានការប្រែប្រួលនោះ គឺការប្រើប្រាស់ Notch។  Notch ដែលស្ថិតនៅផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូនគឺមានភ្ជាប់ជាមួយនឹងសេនស័រ Sensors ជាច្រើនដូចជារន្ធស្រូបសំឡេង និងកាមេរ៉ា Selfies ដែលហាក់ដូចជាមិនអាចដកចេញពី Notch បាននោះទេ។ ក្រុមហ៊ុនស្មាតហ្វូនជាច្រើនក៏ព្យាយាមកាត់បន្ថយទៅលើទំហំនៃគែមព័ទ្ធអេក្រង់របស់ស្មាតហ្វូន និងការធ្វើអោយ Notch នៅលើអេក្រង់នេះកាន់តែមានទំហំតូចប្រៀបបីដូចជាចំណុចតូចមួយដើម្បីឱ្យវាក្លាយជាអេក្រង់ពេញគែម ប៉ុន្តែវត្តមាននៃ Notch គឺនៅតែមាន។

Notch

នៅក្នុងឆ្នាំ 2018 គឺជាឆ្នាំដែលមានការនិយមប្រើប្រាស់ "Notch" រហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាមួយគឺក្រុមហ៊ុន vivo ធ្វើការបំបែកនិន្នាការមួយនេះ ហើយបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់លាតស្មើពេញគែមតែម្តង។ ក្រុមហុននេះគឺជាអ្នកត្រួសត្រាយផ្លូវនៃកំណែប្រែថ្មីរបស់កាមេរ៉ាខាងមុខតាមរយៈការប្រើប្រាស់កាមេរ៉ាលេចឡើង (Pop-up) វិញសម្រាប់ការថតរូបភាព Selfies ហើយវាក៏បិទដំណើរការវិញស្វ័យប្រវត្តិផងដែរនៅពេលដែលអ្នកប្រើប្រាស់ឈប់ថតកាមេរ៉ាមុខ Selfie នោះ។

អ្វីទាំងអស់ចាប់ផ្តើមជាមួយនឹងក្តីសុបិន្តមួយ

ក្រុមហ៊ុន vivo បង្ហាញជាលើកដំបូងនូវគំនិតច្នៃប្រឌិតនៃស្មាតហ្វូនដែលមានអេក្រង់ពេញគែមដំបូងគេបំផុតនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC ឆ្នាំ 2018 ជាមួយនឹងវត្តមាននៃ APEX ហើយសារព័ត៌មានធំៗក៏ធ្វើការចុះផ្សាយចំណងជើងព័ត៌មានធំៗ និងការកោតសរសើរពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនអំពីទស្សនៈវិស័យនៃការគិតខុសពីគេនេះ។ គំនិតនៃការរចនាស្មាតហ្វូនស៊េរីថ្មី APEX FullView កំណត់នូវស្តង់ដារថ្មីនៃការរចនារូបរាងទៅលើស្មាតហ្វូននេះ វាគឺជាអេក្រង់បង្ហាញពេញលេញដោយគ្មានឧបសគ្គអ្វីក្នុងការរំខាននៅក្នុងពេលដែលអ្នកធ្វើការទស្សនា ហើយវាក៏បំពាក់នូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះជាច្រើនទៀតដូចជាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃពាក់កណ្តាលអេក្រង់ (Half-Screen In-Display Fingerprint Scanning Technology) និងជាពិសេសគឺកំណែទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ។ សម្រាប់កំណែទៅលើកាមេរ៉ាថ្មីនេះគឺអាចលាក់ proximity sensor និង ambient light sensor ជាមួយនឹងកាមេរ៉ាមុខដែលដំណើរការនៅក្នុងពេលធ្វើការថតរូបភាព Selfies ហើយនេះគឺជាបទពិសោធន៍ថតរូបដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ថែមទៀត។

ក្រុមហ៊ុននេះ បានចាប់ផ្តើមកាលពី 3 ឆ្នាំមុននេះ នៅពេលដែលក្រុមហ៊ុនvivo គិតពីការបង្កើតនូវអ្វីមួយដែលប្លែកសម្រាប់អតិថិជនរបស់ខ្លួន។ វាចំណាយពេលជាច្រើនឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាច្រើនឆ្នាំមុនពេលក្រុមហ៊ុន vivo ធ្វើការដាក់បង្ហាញ APEX ទៅកាន់ពិភពលោក។ មនុស្សម្នាក់អាចស្រមៃមើលថា តើវាមានការរចនាខុសគ្នាប៉ុន្មានដែលក្រុមហ៊ុនបានធ្វើតេស្ត៍ និងរុករកមុនពេលចាប់ផ្តើមគំនិតនេះ?  នៅពេលដែលគំនិតនៃស្មាតហ្វូន APEX ត្រូវបង្ហាញនោះ អ្នកប្រើប្រាស់ជាច្រើន និងប្រព័ន្ធផ្សព្វផ្សាយស្វាគមន៍ចំពោះគំនិតថ្មីនេះ ប៉ុន្តែឆ្ងល់ថាតើវានឹងនៅតែជាគំនិតមួយ ឬក្លាយជាការពិតនោះ? ក្រុមហ៊ុន vivo ជឿជាក់ថា គំនិតនេះអាចជាដំណោះស្រាយមួយដែលអាចសម្រេចទៅបាន។ សំណួរបន្ទាប់សម្រាប់ក្រុមហ៊ុន vivo ធ្វើអោយក្តីសុបិន្តរបស់ APEX ក្លាយជាការពិត។ 

គ្រាន់តែរយៈពេល 4 ខែប៉ុណ្ណោះ បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន vivo ផ្តល់នូវការសន្យារបស់ខ្លួនដើម្បីធ្វើឱ្យក្តីសុបិន្តនៃការរចនាស្មាតហ្វូនដែលមានអេក្រង់ពេញគែមក្លាយជាការពិតជាមួយនឹងវត្តមាននៃស្មាតហ្វូន NEX ផលិតឡើងជាលើកដំបូងជាមួយកំណែថ្មីទៅលើកាមេរ៉ាខាងមុខ។ ស្មាតហ្វូននេះ មានលក្ខណៈពិសេសដោយធ្វើការកំណែថ្មីទៅលើកាមេរ៉ាខាងមុខ ហើយវាត្រូវធ្វើតេស្តដើម្បីទប់ទល់នឹងប្រើប្រាស់ប្រចាំថ្ងៃដែលធ្វើឱ្យវាអស្ចារ្យទាំងបច្ចេកវិទ្យា និងភាពងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់។

 ការធ្វើបេសកកម្មដែលគេគិតថាមិនអាចទៅរួច

កំណែទៅលើកាមេរ៉ាខាងមុខនេះត្រូវចាត់ទុកថាជាបេសកកម្មមួយដែលមនុស្សជាច្រើនមិនអាចគិតថាទៅរួចបាននោះទេ នៅពេលដែលវាមានការផ្លាស់ប្តូរផ្នែកថ្មីៗជាច្រើនហាក់ដូចជាមានភាពស្មុគស្មាញខ្លាំងមែនទែនសម្រាប់ការផលិតទ្រង់ទ្រាយធំនោះ។ វាពិតជាសំខាន់មែនទែនដើម្បីធានាថា កាមេរ៉ារបស់ស្មាតហ្វូននេះគឺធន់ក្នុងការប្រើប្រាស់ ហើយងាយស្រួលប្រើប្រាស់ថែមទៀត។ ភាពជោគជ័យទៅលើកំណែកាមេរ៉ាថ្មីនេះ (ខណៈពេលដែលរក្សានូវការរចនារូបរាងស្តើង និងអាចជឿទុកចិត្តបាននោះ) គឺពិតជាមានភាពលំបាកខ្លាំងមែនទែនក្នុងការរចនាស្មាតហ្វូនថ្មីមួយនេះ។ ជានិច្ចកាលសម្រាប់ការប្រកួតប្រជែងក្នុងការបង្កើតផលិតផលជាច្រើនប្រកបដោយភាពច្នៃប្រឌិតបំផុតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ធ្វើតេស្តយ៉ាងម៉ត់ចត់ដើម្បីនាំយកនូវកំណែថ្មីនៃកាមេរ៉ាមុខនេះសម្រាប់ដល់ដៃរបស់អតិថិជននោះ។

ដើម្បីបង្កើតនូវបន្ទប់សម្រាប់ម៉ូឌែលនៃកំណែទៅលើកាមេរ៉ាខាងមុខ និងអង់តែននេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ធ្វើការរចនាឡើងវិញទៅលើបន្ទះសៀវគ្វី (PCB) ដែលមានរាងជាបន្ទះស្តើងដើម្បីគ្របដណ្តប់ទៅលើគែមនៃរចនាសម្ព័ន្ធខាងក្នុងរបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បន្ថែមនូវ Patches សម្រាប់ការធានាថា បន្ទះសៀគ្វី PCB នេះមានកម្លាំងគ្រប់គ្រាន់។ ខណៈពេលដែលស្រទាប់ដ៏ស្មុគស្មាញនៃម៉ូឌុលនេះគឺការយកឈ្នះលើបញ្ហាប្រឈមនៃបច្ចេកវិទ្យាជាច្រើន ខណៈពេលដែលវារួមចំណែកដល់សោភ័ណ្ឌដ៏ល្អឥតខ្ចោះនៃការរចនាទៅលើស្មាតហ្វូនចុងក្រោយនេះ។ 

vivo បានធ្វើកំណែទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន NEX ជាមួយនឹងការធ្វើតេស្ត និងការពិសោធន៍ទៅលើទម្ងន់ផងដែរ។ 8 ផ្នែករបស់ស្មាតហ្វូន NEX ជាមួយនឹងកំណែនៃកាមេរ៉ាមុខនេះគឺប្រើប្រាស់នូវបន្ទះកញ្ចក់ក្រាស់នៅផ្នែកខាងលើ។ កាមេរ៉ាមុខតូចនេះអាចគ្រប់គ្រងទៅលើទម្ងន់ 11 គីឡូក្រាមក្នុងកាមេរ៉ាមួយ នេះគឺបង្ហាញពីភាពធន់ក្នុងការប្រើប្រាស់ និងការពង្រឹងទៅលើការរចនានោះ។ APEXT និង NEX គឺជាអ្នកដែលធ្វើការផ្លាស់ប្តូរទៅលើស្មាតហ្វូនដែលប្រើប្រាស់ Notch ជាមួយនឹងដំណោះស្រាយដ៏អស្ចារ្យបំផុត។ ជាមួយនឹងបច្ចេកវិទ្យាដ៏គួរអោយចាប់អារម្មណ៍នេះ ពេលនេះក្លាយជាការពិតហើយ តើឆ្នាំ 2019 នឹងក្លាយទៅជា "ឆ្នាំនៃកាមេរ៉ាលេចឡើង (Popup)" ជំនួសអោយស្មាតហ្វូន Notch វិញមែនទេ?

Vivo
Vivo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]