ភ្នំពេញ៖ កាលពីចុងសប្តាហ៍មុននេះ ឪពុកម្តាយ និងកុមារតូចៗបានចូលរួមកម្សាន្តសប្បាយជាមួយកម្មវិធីកម្សាន្ត និងអប់រំជាច្រើននៅឯពិព័រណ៍កុមារ និងគ្រួសារឆ្នាំ២០១៩។

លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សារនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានពន្យល់ថាកម្មវិធីពិព័រណ៍រយៈពេល ២ ថ្ងៃ នៅឯមហោស្រពកោះពេជ្រនេះ ត្រូវបានចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការជួយដល់ប្រជាពលរដ្ឋជំនាន់ក្រោយរបស់កម្ពុជា។

លោក ហ៊ង វុទ្ធី បានបន្ថែមទៀតថា៖ 

«ក្រុមហ៊ុនព្រូដិនសលកម្ពុជាមានមោទនភាពធ្វើជាអ្នកឧបត្ថម្ភក្នុងពិព័រណ៍កុមារ និងគ្រួសារម្ដងទៀត។ យើងប្តេជ្ញាខិតខំជួយបង្កើនសមត្ថភាពរបស់កុមារកម្ពុជា ក្នុងការទទួលបានការអប់រំនិងការអភិវឌ្ឍ ក្នុងវ័យកុមារភាព ព្រមទាំងជួយពួកគេអាចអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំនាពេលអនាគតផងដែរ»។
ពិព័រណ៍កុមារ និងគ្រួសារលើកទី ៦

ពិព័រណ៍កុមារ និងគ្រួសារនាចុងសប្ដាហ៍កន្លងទៅនេះមានមនុស្សជាង ៣ ម៉ឺននាក់បានមកចូលរួម ហើយក្រុមហ៊ុនចំនួនជាង ២០០ ក្រុមហ៊ុន ក៏បានចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេផងដែរ។ ឪពុកម្តាយ និងកុមារតូចៗបានទទួលភាពសប្បាយរីករាយពីព្រឹត្តិការណ៍កម្សាន្ត និងសកម្មភាពបង្កើនចំណេះដឹងជាច្រើនដូចជា កម្មវិធីបង្ហាញសមត្ថភាព ការប្រគំតន្រ្តី ការសម្ដែងពីមនុស្សស្លៀកឈុតតុក្កតា ការនិទានរឿង និងការដើរតួសម្ដែងផ្សេងៗទៀតផងដែរ។

នៅឯស្តង់ពិព័រណ៍ We DO របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានជ្រុងសកម្មភាពកម្សាន្តៗដូចជា ជ្រុងកម្សាន្ត «យើងរៀបចំផែនការហិរញ្ញវត្ថុ» បានលើកទឹកចិត្តកុមារឲ្យចេះសន្សំថវិកា តាមរយៈការលេងល្បែងកម្សាន្តផាត់ពណ៌កូនជ្រូកសន្សំលុយ ជ្រុងកម្សាន្ត «យើងច្នៃប្រឌិត» បានផ្ដល់ឧបករណ៍រៀបលេងសម្រាប់បណ្ដុះគំនិតច្នៃប្រឌិតដល់កុមារ ជ្រុងកម្សាន្ត «យើងបង្កើតបច្ចេកវិទ្យា» អនុញ្ញាតឱ្យកុមារលេងហ្គេមកម្សាន្តបច្ចេកវិទ្យា និងជ្រុងកម្សាន្ត «យើងបង្តើតក្តីស្រឡាញ់» បានរៀបចំកន្លែងថតរូបសម្រាប់អ្នកទស្សនាបានថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគាត់។

លោកស្រី ស្រេង វ៉ាន់ឌី បានចូលរួមក្នុកម្មវិធីពិព័រណ៍កុមារ និងគ្រួសារឆ្នាំ ២០១៩ រួមជាមួយនឹងកូនចំនួន ២ នាក់ ព្រមទាំងស្វាមីបានស្ងើចសរសើរយ៉ាងខ្លាំង ចំពោះកម្មវិធីអប់រំក្នុងកម្មវិធីពិព័រណ៍ឆ្នាំនេះ។

លោកស្រីបាននិយាយថា៖ 

«ពិព័រណ៍នេះផ្ដល់ភាពសប្បាយរីករាយដល់ក្មេងៗ។ សកម្មភាពផាត់ពណ៌ និងគូររូបជួយបង្កើនចំណេះដឹង និងធ្វើឲ្យពួកគាត់កាន់តែឆ្លាត។ ពិព័រណ៍របស់ក្រុមហ៊ុនព្រូដិនសល ជួយបង្រៀនកុមារឲ្យចេះសន្សំប្រាក់កាក់កុំឱ្យគាត់ចាយខ្ជះខ្ជាយ។ ដោយសារតែមានការគូររូប និងផាត់ទើបកូនរបស់ខ្ញុំចង់មកចូលរួម»។
ពិព័រណ៍កុមារ និងគ្រួសារលើកទី ៦

នាពេលថ្មីៗនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ “We DO” ដែលជាអត្តសញ្ញាណរបស់ក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តថ្មី “Listening. Understanding. Delivering.” ដែលពង្រឹងការយកចិត្តទុកដាក់របស់យើងចំពោះអតិថិជន។ យុទ្ធនាការនេះផ្តោតទៅលើមូលបទជាក់លាក់ចំនួន ៣ គឺ៖
១) ការច្នៃប្រឌិត ២) ការការពារហិរញ្ញវត្ថុ និង ៣) សុខភាពរាងកាយ។ ជាសង្ខេប យុទ្ធនាការនេះ គឺជាសក្ខីបណ្ណជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានគាំទ្រជាយូរមកហើយដល់កម្មវិធីអប់រំកុមារជាច្រើននៅក្នុងប្រទេសកម្ពុជាដូចជា អំណានដំបូង ដែលលើកទឹកចិត្តដល់ការអានសម្រាប់កុមារតូចៗ កម្មវិធី Cha-Ching ដែលជាកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុមូលដ្ឋាន ដែលបានបង្កើតឡើងសម្រាប់កុមារតាមរយៈខ្សែរវីដេអូគំនូរជីវចល និងសកម្មភាពក្នុងថ្នាក់រៀន ព្រមទាំងកម្មវិធីសាលារៀនសុវតិ្ថភាព ដែលបានបង្កើតឡើងដើម្បីធានាថាសាលារៀនមានសុវត្ថិភាពពីគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ជាដើម៕ 

ពិព័រណ៍កុមារ និងគ្រួសារលើកទី ៦
ពិព័រណ៍កុមារ និងគ្រួសារលើកទី ៦
ពិព័រណ៍កុមារ និងគ្រួសារលើកទី ៦

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]