ជារៀងរាល់ខែ ស្រ្តីម្នាក់ៗតែងតែមាន អ្វីដែលជារបស់ ប្រចាំកាយធ្លាក់ មករាល់ ខែនោះគឺឈាមរដូវ។ មានកំឡុងពេល ពី ៣ ថ្ងៃទៅ ៧ ថ្ងៃផងដែរ។

ប៉ុន្តែបើស្រ្តីមិនមាន នៅឈាមរដូវធ្លាក់ មកទៀងទាត់ រៀងរាល់ខែ ដោយមានសភាព រាំងនោះនិង បណ្តាលឲ្យ មានភាពមិនប្រក្រតី នៅក្នុងខ្លួន ដោយមានសភាព ឈឺសប់ពេញ រៀងកាយនិង អស់កំលាំង ថែមទៀតផង។ ថ្ងៃនេះខ្មែរឡូត សូមលើកយក នូវវិធីសាស្រ្ត ដើម្បីទប់ស្កាត់ ក៏ដូចជាការពារ និងថែរក្សាសុខភាព ឲ្យស្រ្តីមានរដូវមក ទៀតទាត់ នោះគឺយើងត្រូវ៖

១. បរិភោគនូវអាហារ វីតាមីនឲ្យបាន ច្រើននិងប្រូតេអ៊ីន មានដូចជាបន្លែ ត្រី សាច់ គ្រាប់សណ្តែក។ ព្រោះបិភោគ អាហារបែបនេះ ធ្វើឲ្យរដូវមិនរាំងស្ទះ ឡើយ។

២. បរិភោគទឹកឲ្យ បានមួយថ្ងៃ ២ លីត្រ។ ព្រោះការបរិភោគ ទឹកច្រើនគឺ ជំនួយដល់ សុខភាពនិង ស្បែកមិន បណ្តាលឲ្យអស់កំលាំង។

៣. ធ្វើការហាត់ប្រាណ ឲ្យបានទៀងទាត់ ក្នុងមួយសប្តាហ៍ ហាត់ប្រាណឲ្យបាន ២ ដង។ ព្រោះការហាត់ ប្រាណជួយធ្វើឲ្យ សរសៃរឈាម ដើរស្រួលនិងការមក រដូវបានទៀងទាត់ រួមទាំងមិនមាន ការចុកពោះទៀតផង។

៤. ប្រើប្រាស់ថ្នាំ វីតាមិនជារៀងថ្ងៃ ដើម្បីជំនួយ ដល់សុខភាព។ ព្រោះការប្រើ នូវថ្នាំវូតាមីន ជួយបង្កើនថាមពល និងមិនមានការ រាំងរដូវផងដែរ។

៥. បរិភោគផ្លែឈើ ឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ ការចុកពោះ នូវពេលមករដូវ និងមិនបណ្តាល ឲ្យឈាមរដូវ មានសភាពកក់ស្ទះ។

៦. បើសិនជាការ ប្រើប្រាស់នូវ វិធីនេះមិនបាន ផលសូមទៅជួប វេជ្ជបណ្ឌិត ធ្វើការពិនិត្យ។ ព្រោះជួនកាលគឺ ជាអត្រានៃស្រ្តីមាន ផ្ទៃពោះផងដែរ។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]