រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី ២០ ខែ មករា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីមួយ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១៨-២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ ២០១៨-២០១៩ នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់លើកទី១នេះ មានគូស្វាមីភរិយាថ្មីចំនួន១៥គូ ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើបទៅកាន់កោះភូកេតគឺ៖

តារាងឈ្មោះគូស្វាមីភរិយាឈ្នះរង្វាន់

លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ១៥ គូ ដែលបានឈ្នះរង្វាន់ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។

កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័ររដូវកាលថ្មីនេះ៖ 

- រាល់ការជាវស្រាបៀរអាន់ឆ័រចំនួន ២០-៤៩ កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ ក្បាល។
- រាល់ការជាវស្រាបៀរអាន់ឆ័រចំនួន ៥០-៩៩ កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ ក្បាល ធុងទឹកកកដំណើរកម្សាន្ត ១ ធុង។
- រាល់ការជាវស្រាបៀរអាន់ឆ័រចំនួន ១០០ កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ ក្បាល ធុងទឹកកកដំណើរកម្សាន្ត ១ ធុង និងប័ណ្ណផ្សងសំណាង ១ សន្លឹក។

គូស្វាមីភរិយាថ្មីចំនួន ៥០ គូនឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើប។

ប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យទាំងនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 011 222 400/011 333 500។

ពិសាដោយការទទួលខុសត្រូវ៕

កម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីមួយ
កម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីមួយ
កម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីមួយ
កម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីមួយ
កម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]