ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាងពេជ្រ សោភា បានបង្ហោះរូបភាព ដោយភ្ជាប់ជាមួយនឹងពាក្យសន្យាទៅកាន់មហាជន ដោយខមមិនពាក្យ ( ណយណយ ) ឲ្យបាន១០០k នាងនឹងស្លៀកពាក់ អាវបុរាណនេះដើរនៅក្នុងផ្សារទំនើបរួចទិញរបស់ឲ្យមើល។

នៅពេលនេះដែរ រូបភាពរបស់នាងក៏មានអ្នកចូលComment យ៉ាងច្រើនគ្រប់ចំនួនតែម្តង ហើយពេលនេះនាងក៏សម្រេចចិត្តស្លៀកពាក់បុរាណដូចទៅនឹងរូបភាពដែលនាងបានបង្ហាញ ដើរក្នុងផ្សារទំនើប ធ្វើឲ្យមានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រជាច្រើននៅទីនោះ។

នៅក្នុងនោះនាងក៏បានធ្វើការដើរនៅក្នុងផ្សារ ទាំងទឹកមុខសប្បាយរីករាយ រាក់ទាក់ជាមួយនឹងបណ្តាអ្នកគាំទ្រជាច្រើន ដែលកំពុងឈរមើលនាង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បាននាំគ្នា សុំតារាស្រីរូបនេះថតគ្រប់គ្នាតែម្តង។

ក្រោយពីបានឃើញសកម្មភាពរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ដែលនាងបានស្លៀកពាក់បុរាណ ដើរក្នុងផ្សារទំនើប តាមការសន្យាយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូសកម្មភាព តារាស្រីរូបនេះស្លៀកឈុតបុរាណដើរផ្សារទំនើបខាងក្រោមនេះ៖ 

ពេជ្រ សោភា ស្លៀកឈុតបុរាណដើរផ្សារ
ពេជ្រ សោភា ស្លៀកឈុតបុរាណដើរផ្សារ
ពេជ្រ សោភា ស្លៀកឈុតបុរាណដើរផ្សារ
ពេជ្រ សោភា ស្លៀកឈុតបុរាណដើរផ្សារ
ពេជ្រ សោភា ស្លៀកឈុតបុរាណដើរផ្សារ
ពេជ្រ សោភា ស្លៀកឈុតបុរាណដើរផ្សារ
ពេជ្រ សោភា ស្លៀកឈុតបុរាណដើរផ្សារ
ពេជ្រ សោភា ស្លៀកឈុតបុរាណដើរផ្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា