ភ្នំពេញ៖ «ឧក្រិដ្ឋជន» គឺជាខ្សែភាពយន្តភាគបែបស៊ើបអង្កេតថ្មី ដែលនឹងមានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN និង MyTV ក្នុងពេលឆាប់ៗនេះ។ ខ្សែភាពយន្តភាគ ដែលពីមួយវគ្គទៅមួយវគ្គ គឺសុទ្ធសឹងតែជាការស៊ើបអង្កេតវែកមុខរក ឧក្រិដ្ឋជន តាមកោសលវិច័យលក្ខណៈវិទ្យាសាស្ត្រ និងភស្តុតាងនានា ដែលបន្សល់ទុកដោយជនសង្ស័យ។ 

ឈុតឆាកនីមួយៗ បង្កប់ទៅដោយអាថ៌កំបាំងដែលធ្វើឱ្យអ្នកទស្សនា ពិបាកនឹងវិនិច្ឆ័យថា តើតួអង្គមួយណា ដែលជាឧក្រិដ្ឋជនពិតប្រាកដ។ ខ្សែភាពយន្តនេះក៏រួមចំណែកជួយដល់ទស្សនិជនឱ្យចេះវិភាគ ចេះពិចារណា ពីអង្គហេតុនីមួយៗ ដែលបានកើតឡើងនៅក្នុងសង្គម។ 

បើចង់ជ្រាបច្បាស់ តើវានឹងមានអ្វីខ្លះកើតឡើង សូមកុំភ្លេចរង់ចាំទស្សនា នៅលើកញ្ចក់ទូរទស្សន៍ CTN ផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៧ ដល់ម៉ោង ៨ យប់ និង MyTV វេលាម៉ោង ២ ដល់ម៉ោង ៣ រសៀល។ 

បន្ថែមពីនេះនៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ នេះ CTN ក៏បើកសម្ពោធជាផ្លូវការនៃខ្សែភាពយន្តនេះផងដែរ នៅវេលាម៉ោង ៦ ដល់ម៉ោង ៧ យប់ នៅ Legend Cinema Eden Garden Boeung Kak (សូមកុំភ្លេចចូលរួមទាំងអស់គ្នា)៕

រឿង «ឧក្រិដ្ឋជន»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]