ចិន៖ មួយរយៈចុងក្រោយនេះ រឿងរ៉ាវគ្រួសាររបស់ តារាសម្តែងស្រី Angelababy
 និង ស្វាមី លោក Huang Xiaoming កំពុងក្លាយជាប្រធានបទក្តៅគគុក ដែលអ្នកគាំទ្រតែងតែលើកមកនិយាយស្ទើរតែគ្រប់គ្នា។ ដោយហេតុថា ពួកគេ ត្រូវបានគេសង្ស័យថា ពួកគេ បានបែកបាក់គ្នា ព្រោះតែខ្វះពេលផ្អែមល្ហែមនៅជាមូយគ្នា។ ប៉ុន្តែរហូតមកទល់ពេលនេះ វានៅតែស្ថិតក្នុង ការសន្និដ្ឋាន មិនទាន់ក្លាយជា ការពិតចេញពីមាត់សាមីខ្លួនណាមួយឡើយ។

Angelababy
Angelababy និងស្វាមី
Angelababy និងស្វាមី

ងាកមកមើល តារាប្រុសវិញម្តង ក៏ធ្វើឲ្យហ្វេនចាប់អារម្មណ៍រឿងមួយផងដែរ ដោយគេតែងតែឃើញលោក ពាក់ស្បែកជើងម្តងណា មានសភាពប៉ោងខុសពីធម្មតារាល់ពេល ធ្វើឲ្យគ្រប់គ្នា អត់ទ្រាំមិនគិតមិនបាននោះទេ។ ក្នុងនោះ ពួកគេ បានគិតថា ប្រហែលជាដាក់របស់អ្វីម្យ៉ាង(ទ្រនាប់ជើង) បន្ថែមកម្ពស់របស់លោក ឲ្យឃើញកាន់តែខ្ពស់ហើយមើលទៅ។

មើលស្បែកជើងរបស់លោក
មើលស្បែកជើងរបស់លោក

ដោយមិនចង់ឲ្យហ្វេន មានការឆ្ងល់ និងសង្ស័យច្រើន លោក បានបង្ហោះរូបថត​២សន្លឹក និងបាននិយាយថា តាមពិតសភាពជើងរបស់លោក គឺបែបនេះ ប៉ោងឆ្អឹងមួយចំហៀង ដោយសារតែលោក ជួបនឹងរឿងរ៉ាវអាក្រក់ កាលពីថតរឿងលើកមុន ដោយពេលនោះ លោក ត្រូវបានសម្រាកក្នុងមន្ទីរពេទ្យ អស់រយៈទើបជាសះស្បើយ តែសម្រាប់ជើងលោក គឺមិនអាចកែប្រែបាននោះទេ វានៅតែប៉ោងជើងម្ខាងបែបនេះ៕

សភាពជើងរបស់លោក
កាលពីចូលសម្រាកមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]