ចិន៖ ពិធីបុណ្យវប្បធម៌នាគប្រចាំឆ្នាំ ឬ “2019 Dragon Cultural Festival” របស់ប្រទេសចិននាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅលើភ្នំ Tianzi Mountain ក្នុងទីក្រុង Qingyuan ខេត្ត Guangdong កាលពីថ្ងៃសៅរ៍ ទី១៩ មករា ឆ្នាំ២០១៩ កន្លងទៅនេះ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងការបើកទំព័រពិធីបុណ្យវប្បធម៌នាគលើកនេះ ក៏ជាការបំបែកកំណត់ត្រាពិភពលោកដ៏អស្ចារ្យចំនួន ២ របស់ចិន ក្នុងពេលតែមួយផងដែរ។

ផ្លូវដើរនាគលើភ្នំដ៏អស្ចារ្យ

ជាក់ស្តែង យោងតាមប្រភពសារព័ត៌មានចិន កំណត់ត្រាទាំងពីរនោះគឺ ទី១៖ គឺជាការបើកសម្ពោធ ឬដំណើរការផ្លូវដើរក្រាលបាតកញ្ចក់ ដោយរចនាដំបូលប្រក់ជារូបរាងសត្វនាគពណ៌ទឹកមាសយ៉ាងស្រស់ស្អាត នៅលើភ្នំ Tianzi នេះផ្ទាល់តែម្តង ជាមួយនឹងប្រវែង ៣៩៩ម៉ែត្រ ដែលភ្ញៀវទេសចរអាចមកកម្សាន្ត គយគន់ទិដ្ឋភាពធម្មជាតិ ព្រៃព្រឹក្សាដ៏ស្រស់ត្រកាល ពីលើភ្នំបានយ៉ាងទាក់ភ្នែក។ និងទី២៖ គឺជាការបំបែកកំណត់ត្រា ឡកនាគប្រវែង វែងជាងគេបង្អស់ ៩៩ម៉ែត្រ នៅលើទីតាំងភ្នំនេះផងដែរ។

ផ្លូវដើរនាគលើភ្នំដ៏អស្ចារ្យ

គួរឲ្យដឹងផងដែរថា ពិធីបុណ្យវប្បធម៌នាគប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងដើម្បីអបអរ ឱកាសនៃពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក៏ដូចជាស្វាគមន៍ភ្ញៀវទេសចរគ្រប់មជ្ឈមដ្ឋាន ឲ្យមកទស្សនាកម្សាន្តផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

ផ្លូវដើរនាគលើភ្នំដ៏អស្ចារ្យ
ផ្លូវដើរនាគលើភ្នំដ៏អស្ចារ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]