អង់គ្លេស៖ កីឡាករ Scott McTominay ទើបតែបន្តកុងត្រាថ្មីជាមួយ Manchester United ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៣។ នេះបើយោងតាមការប្រកាសផ្លូវការរបស់ក្លិបបាល់ទាត់ Manchester United កាលពីថ្ងៃចន្ទ។

ក្រោយពីបានចុះហត្ថលេខាលើកុងត្រាថ្មីហើយ កីឡាករ McTominay បាននិយាយថា៖ “តាំងពីអាយុ ៥ឆ្នាំមក ខ្ញុំដឹងថា Manchester United គឺជាជីវិតរបស់ខ្ញុំ ហើយអ្វីដែលខ្ញុំចង់ធ្វើតាំងពីក្មេងមកគឺ ការគាំទ្រ Manchester United”។ មិនត្រឹមតែប៉ុណ្ណោះ McTominay ក៏បានបន្ថែមទៀតថា៖ “ខ្ញុំមានវ័យក្មេងនៅឡើយ ហើយខ្ញុំត្រូវការស្វែងយល់អ្វីៗជាច្រើនទៀតពីការហ្វឹកហាត់របស់គ្រូបង្វឹក និងកីឡាករលំដាប់ពិភពលោកជាច្រើនទៀតនៅ Manchester United”។

កីឡាករ McTominay បង្ហាញខ្លួនឱ្យ Manchester United សរុបបាន ៨ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយក្រោមការដឹកនាំរបស់លោក Solskjaer រូបគេបង្ហាញខ្លួនបាន ២ប្រកួតក្នុងជំនួបដែល Manchester United ប៉ះជាមួយ Reading និងប្តូរជំនួស Paul Pogba នៅនាទី៩០+២ ក្នុងជំនួបជាមួយ Spur។

លោក Ole Gunnar Solskjaer និង កីឡាករ Scott McTominay​
កីឡាករ Scott McTominay

ដោយឡែកលោក Solskjaer ជឿជាក់ថាកីឡាករវ័យក្មេងរូបនេះ នឹងមានអនាគតល្អជាមួយ Manchester United។ លោកបាននិយាយថា៖ “ McTominay បានចូលរួមជាមួយ ManUTD តាំងពីក្មេងមកម្ល៉េះ ហើយរូបគេបានវិវឌ្ឍខ្លួនយ៉ាងល្អនៅថ្នាលយុវជនរបស់យើង ជាពិសេសគឺរូបគេបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងរយៈពេល ២-៣រដូវកាលចុងក្រោយនេះ”។ បុរសសញ្ជាតិន័រវេរូបនេះបានបន្តទៀតថា៖ “McTominay ជាខ្សែបម្រើវ័យក្មេងម្នាក់ដែលមានការរីកចម្រើនទៅមុខខ្លាំង គេជាកីឡាករដែលឆ្លាតវៃ ហើយចូលចិត្តស្វែងយល់ និងរៀនសូត្រពីអ្វីៗថ្មីជាច្រើនលើទីលានប្រកួត”៕

លោក Ole Gunnar Solskjaer
កីឡាករ Scott McTominay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]