កូរ៉េខាងត្បូង ៖ អ្នកនិយមចូលចិត្ត Kpop ប្រាកដជាធ្លាប់បានស្គាល់ តារាស្រីសម្លេងពីរោះ សម្បុរស្រអែមស្រស់ Hwasa រួចមកហើយ។ នាងជាសមាជិកក្រុម MAMAMOO ក្រុមចម្រៀងស្រី ដ៏មានប្រជាប្រិយភាពមួយ នៅក្នុងវិស័យ Kpop។

ជាការពិតណាស់ Hwasa ធ្លាប់ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាច្រើនដងរួចមកហើយ ចំពោះភាពស៊ិចស៊ី និងសម្លេងដ៏ពីរោះទាក់ទាញ ដែលស្ដាប់ទៅដូចជាតារាបរទេស របស់នាង។

គួរបញ្ជាក់ផងដែរថា កន្លងមកនាងបានធ្វើការសហការណ៍ ជាមួយតារាល្បីៗជាច្រើន ក្នុងប្រទេស ប៉ុន្តែថ្មីៗនេះ នាងស្រាប់តែបង្ហើបថា ត្រៀមនឹងបញ្ចេញអាល់ប៊ុមទោលមួយ ដោយខ្លួនឯង ដែលនឹងចេញលក់ជាផ្លូវការ នៅខែកុម្ភៈខាងមុននេះ។

អ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំ ស្នាដៃថ្មីរបស់ Hwasa ពួកគេជឿជាក់ថា បទថ្មីរបស់នាង ពិតជាទទួលបានការចាប់អារម្មណ៍ មិនចាញ់តារាដទៃទៀតឡើយ៕

ទស្សនារូបភាពខាងក្រោម ៖   

រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]