កូរ៉េខាងត្បូង៖ តារាល្បីៗជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូងដែលមានភាពល្បីល្បាញខ្លាំងទាំងក្នុងនិងក្រៅប្រទេស។

ដោយយោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា មានតារា៦រូបដែលសិស្សប្អូននៅក្នុងវិស័យសិល្បៈទាំងអស់ចាត់ទុកពួកគេជាគំរូ។

តារាទាំង៦រូបនោះមានដូចជា៖ 

១. G-Dragon ក្រុម BigBang

អាចនិយាយបានថា មានអ្នកសិល្បៈជំនាន់ក្រោយជាច្រើនដែលមាន G-Dragon ជាគំរូព្រោះលោកជាតារាដែលមានសមត្ថភាព និងទេពកោសល្យមិនថា ការរាំ ការច្រៀងឬរ៉េបជាដើម។  

G-Dragon
G-Dragon

២. Taeyeon ក្រុម SNSD

Taeyeon ជាតារាចម្រៀងស្រីដែលសម្លេងពីរោះ និងអាចច្រៀងបទចម្រៀងដែលមានតុងខ្ពស់ៗបាន។ 

Taeyeon
Taeyeon

៣. Yunho ក្រុម TVXQ

Yunho មានសមត្ថភាពពិសេសក្នុងការរាំ ថែមទាំងជាមនុស្សដែលយកចិត្តទុកដាក់ចំពោះការងារ និងតែងតែផ្តល់ដំបូន្មានដល់អ្នកសិល្បៈ ជំនាន់ក្រោយថែមទៀតផង។ ទាំងនេះហើយជាមូលហេតុ ដែលធ្វើឲ្យពួកគេតែងតែរំលឹកពីឈ្មោះរបស់លោក។ 

Yunho
Yunho

៤. Taemin ក្រុម SHINee

Idol សម្រាប់ការរាំមិនអាចរំលងបានទេជាមួយនឹងកម្លោះសង្ហារ Taemin។ អ្នកណាៗក៏ទទួលដែរចំពោះក្បាច់រាំរបស់លោក។

Taemin
Taemin

៥. CL

ជាតារាស្រីមួយរូបដែលមានភាពល្បីល្បាញខ្លាំង។ អ្វីដែលពិសេសគឺការរ៉េប និងការសម្តែងនៅលើឆាកដ៏រស់រវើករបស់នាង ធ្វើឲ្យគ្រប់គ្នាមិនសរសើរមិនបាន។ 

CL
CL

៦. Kai ក្រុម EXO

ទោះបីជាចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលតិចជាងគេក្នុងចំណោមតារាទាំង៦រូបនេះក៏ពិតមែន ប៉ុន្តែ Kai ទទួលបានការគាំទ្រ និងជាគំរូសម្រាប់សិស្សប្អូនមិនតិចនោះទេ ជាពិសេសនោះគឺការរាំ។

Kai
Kai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]