តៃវ៉ាន់៖ នារីអូទេសមួយរូបត្រូវបានភ្ញៀវជនជាតិអាមេរិកម្នាក់ បង្ខំនាងឱ្យលាងគូទឱ្យ ជាហេតុបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

ជនរងគ្រោះ

នារីអូទេសម្នាក់ត្រូវបានគេស្គាល់ថាមាននាមត្រកូល Kuo បាននិយាយទាំងទឹកមុខក្រៀមក្រំប្រាប់អ្នកសារព័ត៌មានថា មានបុរសម្នាក់បានសុំនាងឱ្យជួយលាងគូទឱ្យ បន្ទាប់ពីរូបគេបង់ជើងធំហើយ។

បុរសម្នាក់នោះត្រូវបានគេស្គាល់ថាជាជនជាតិអាមេរិក មានរូបរាងធាត់ (មិនស្គាល់ឈ្មោះ) បានធ្វើការហោះហើរនៅលើយន្តហោះឯកជនមួយពីទីក្រុងឡូសអាន់ជ័រលេស ទៅទីក្រុងតៃប៉ិកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។

ក្រោយមកបុរសខាងលើបានសុំនារីអូទេសដែលជាជនរងគ្រោះនោះ ជូនទៅបន្ទប់ទឹក ដោយនិយាយថាដៃស្តាំរបស់គេឈឺ ហើយត្អូញត្អែរថាបន្ទប់ទឹកនៅលើយន្តហោះតូចទៀត ខណៈពេលដែលគេចូលក្នុងបន្ទប់ទឹក គេបើកទ្វារចំហ ដោយនិយាយថាគេត្រូវការខ្យល់ចេញចូល ខណៈពេលរូបគេកំពុងបន្ទោរបង់ តែខាងនារីអាកាសចរណ៍នោះទាមទារឱ្យរូបគេបិទទ្វារជាដាច់ខាត ដើម្បីកុំឱ្យប៉ះពាល់ដល់ភ្ញៀវដទៃទៀត។

បន្ទាប់មកបុរសខាងលើក៏ចុចប៊ូតុងប្រកាសអាសន្នដើម្បីហៅនារីអូទេសនោះមក ដោយបញ្ជាឱ្យនាងជួយទាញខោរបស់គេចុះ។

ជនរងគ្រោះបាននិយាយថា «ខ្ញុំបានប្រាប់គេហើយថាខ្ញុំមិនអាចជួយគេបានទេ តែគេចាប់ផ្តើមស្រែកដាក់ខ្ញុំ និងទាមទារឱ្យពួកខ្ញុំធ្វើតាមគេ។ យ៉ាងណាមិញមិត្តរួមការងាររបស់ខ្ញុំក៏យកភួយរុំតំបន់ពិសេសរបស់គេ តែត្រូវបានគេយកចេញ ដោយគេនិយាយថា គេមិនត្រូវការភួយស្អីទេ គេគ្រាន់តែចង់ឱ្យខ្ញុំជួយដោះខោលីអូឱ្យគេចេញ ទើបគេអាចបង់ជើងធំបាន។» 

ជនបង្ក

ក្រោយមក ដើម្បីបញ្ចប់រឿង នារីអាកាសចរណ៍នោះក៏ធ្វើតាម បន្ទាប់មកបុរសម្នាក់នោះក៏ហៅពួកគេមកម្តងទៀតដើម្បីជួយលាងគូទឱ្យ។ បន្ទាប់មកជនរងគ្រោះក៏ធ្វើតាមទៀត ព្រោះមិនចង់ឱ្យមានបញ្ហាធំប៉ះពាល់ដល់ភ្ញៀវដទៃ ខណៈពេលដែលជនរងគ្រោះកំពុងតែលាងគូទឱ្យបុរសម្នាក់នោះ ស្រាប់តែគេក៏និយាយថា «អូ ឱ្យជ្រៅជាងហ្នឹងទៀត។» បន្ទាប់ពីលាងរួច គេក៏និយាយទៀតថា «ឥឡូវនេះនាងអាចទាញខោយើងឡើងបានហើយ។»

យ៉ាងណាមិញ ក្រោយពីមានរឿងនេះកើតឡើងហើយ ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានចេញសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ថា បុគ្គលិករបស់ខ្លួនមិនចាំបាច់ត្រូវគោរពមានតាមការស្នើសុំរបស់ភ្ញៀវទាំងអស់នោះទេ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនបាននិយាយថា ពួកគេនឹងជួយដល់បុគ្គលិករបស់ខ្លួន គ្រាន់តែនាងចង់ប្តឹងបុរសម្នាក់នោះ ឬក៏អត់។

គួរឱ្យដឹងផងដែរ មូលហេតុដែលមានរឿងនេះកើតឡើង អាចទាក់ទងទៅនឹងវប្បធម៌មួយចំនួនរបស់ក្រុមហ៊ុនដែលយកភ្ញៀវជាធំ និងធ្វើតាមភ្ញៀវគ្រប់ពេល។ យ៉ាងណាមិញចំពោះបញ្ហានេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការរិះគន់យ៉ាងខ្លាំងទាក់ទងទៅនឹងភ្ញៀវម្នាក់នេះ ថារូបគេពិតជាខ្វះការគួរសមយ៉ាងខ្លាំង និងបានលើកទឹកចិត្តឱ្យជនរងគ្រោះធ្វើការប្តឹងរូបគេ ដើម្បីទុកជាការព្រមានដល់អ្នកដទៃដើម្បីកុំឱ្យមើលងាយនារីអូទេសដទៃទៀត៕

ទស្សនាវីដេអូនៅខាងក្រោម៖

ជនបង្ក
ជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]