ភ្នំពេញ៖ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅពេលនេះ នាយ កុយ ហាក់មានសភាពធូរស្រាលជាងមុនខ្លះហើយ ព្រោះលោកអាចសម្រាកនៅផ្ទះដើម្បីព្យាបាលរបួស ក៏ប៉ុន្តែស្ថានភាពរបស់លោក នៅតែបន្តតាមដានពីក្រុមគ្រូពេទ្យដដែល។

យ៉ាងណាមិញ ខណៈពេលដែល នាយ កុយ កំពុងតែសម្រាកនៅផ្ទះ គេក៏សង្កេតឃើញថា លោក ហេង ឡុង ដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានចុះទៅសួរសុខទុក្ខលោកផងដែរ។

ក្នុងនោះដែរ ក្រោយពីបានជួបនាយ កុយ រួចមក លោក ហេង ឡុង ក៏បានបង្ហោះសារយ៉ាងច្រើន ថែមទាំងបានសរសេរថា ឡានរបស់នាយកុយ ដែលគ្រោះថ្នាក់ថ្ងៃមុន ត្រូវចំណាយលុយខ្ទង់មួយម៉ឺនដុល្លារឯណោះ ដើម្បីជួសជុលឲ្យស្អាតដូចដើមវិញបាន។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនពិតជាអាណិតដល់តារាកំប្លែង នាយ កុយ យ៉ាងខ្លាំង ព្រោះលោក មិនត្រឹមតែត្រូវចំណាយលុយច្រើនសម្រាប់ព្យាបាលរបួសប៉ុណ្ណោះទេ ក៏ប៉ុន្តែលោកត្រូវចំណាយលុយខ្ទង់ម៉ឺនដុល្លារដើម្បីជួសជុលឡានរបស់ខ្លួនថែមទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

នាយ កុយ
ស្ថានភាព នាយ កុយ
ស្ថានភាព នាយ កុយ
ឡានរបស់នាយ កុយ
ឡានរបស់នាយ កុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ