ចិន៖ ផ្អើលពេញសារព័ត៌មានចិនទាំងព្រលឹម ដោយកាលពីព្រឹកមិញនេះ បានបែកធ្លាយនូវរូបថតមួយចំនួន របស់តារាសម្តែងស្រីជើងចាស់ Zhao Wei ដែលគ្រប់គ្នាតែងស្គាល់ថាជានាង ត្រចៀកកាំ ជាមួយនឹងបុរសម្នាក់ នៅក្នុងភោជនីយដ្ឋានមួយកន្លែង។

ជាការពិតណាស់ ចូលប្រឡូកសិល្បៈរាប់សិបឆ្នាំទៅហើយ ចៀសមិនផុសពីការជួបនឹង រឿងអាស្រូវរាប់មិនអស់នោះទេ។ ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះ គេបានប្រទះឃើញតារាសម្តែងស្រី វ័យ៤២ឆ្នាំ Zhao Wei បានជួបជុំញុំាសាច់អាំង នៅក្នុងភោជនីយដ្ឋានមួយកន្លែង ជាមួយនឹងបុរសម្នាក់ក្នុងកាយវិការយ៉ាងស្និទ្ធស្នាល និងថែមទាំងបានទៅច្រៀង ខារ៉ាអូខេតែពីរនាក់ជាមួយគ្នាថែមទៀតផង។

មិនតែប៉ុណ្ណោះ តាមរយៈរូបថត ដែលគេបានថតបានខាងក្រោមនេះ បានឲ្យឃើញថាអ្នកទាំងពីរ ពិតជាកៀកកិតនឹងគ្នាពិតមែន រហូតអ្នកគាំទ្រគិតថាអ្នកទាំងពីរបានថើបគ្នា ពេលកំពុងនៅក្នុងភោជនីយដ្ឋាននេះថែមទៀតផង។

តារាស្រី Zhao Wei និងអ្នកដឹកនាំរឿងលោក Ly Phi

ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីបានទាក់ទងទៅកាន់អ្នកតំណាងរបស់ តារាស្រីល្បីឈ្មោះរូបនេះ ដើម្បីសុំការបំភ្លឺមក នាងក៏បានលើកឡើងថា៖ « វាគ្មានផ្លូវនោះឡើយ ដែលអ្នកទាំងពីរថើបគ្នានោះ ពីព្រោះតែវានៅក្នុងភោជនីយដ្ឋាន និងមានសម្លេងអ៊ូអរយ៉ាងច្រើន។ ពួកគេទាំងពីរជួបគ្នាគឺដើម្បីនិយាយការងារឲ្យច្បាស់លាស់ ហើយបុរសដែលនៅក្នុងរូបថតនេះ គឺជាអ្នកដឹកនាំរឿងលោក Ly Phi។ ជាក់ស្តែង បច្ចុប្បន្ននេះ ពួកគេទាំងពីរបានកំពុងតែពិភាក្សាគ្នា អំពីប្រតិបត្តិការត្រៀមបញ្ចប់ការហាត់សមតែប៉ុណ្ណោះឯង។»

លើសពីនេះ ខាងអ្នកតំណាងរបស់ Zhao Wei ក៏សុំធ្វើការបដិសេធជាថ្មីម្តងទៀត ដែលថាអ្នកទាំងពីរថើបគ្នា ពីព្រោះបើមើលទៅកាន់រូបភាពឲ្យច្បាស់ទៅ គឺត្រចៀកនិងមាត់របស់អ្នកទាំងពីរ មិននៅជិតគ្នាប៉ុន្មានឡើយ ពោលគឺពួកគេគ្រាន់តែនិយាយជិតត្រចៀកគ្នាតែប៉ុណ្ណោះ៕

តារាស្រី Zhao Wei និងអ្នកដឹកនាំរឿង ស្និទ្ធស្នាលគ្នា
តារាស្រី Zhao Wei និងអ្នកដឹកនាំរឿង ស្និទ្ធស្នាលគ្នា
តារាស្រី Zhao Wei និងអ្នកដឹកនាំរឿង ស្និទ្ធស្នាលគ្នា
តារាស្រី Zhao Wei
តារាស្រី Zhao Wei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]