ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយ និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី១ ប្អូនប្រុសឡុង លីគ័ង្គ កាន់តែមានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ខណៈពេលដែលមហាជនជាច្រើន ពេញចិត្តយ៉ាងខ្លាំង នូវសមត្ថភាពដ៏ល្អរបស់តារាវ័យក្មេងរូបនេះ។

ហើយនៅពេលនេះដែរ ក្មេងប្រុសសង្ហារូបនេះ ក៏បានចាប់ដៃគូឡើងច្រៀងជាមួយនឹង អតីតបេក្ខភាពThe Voice Kids រដូវកាលទី២ ប្អូនស្រីកែវ ទិត្យផល្លី ដែលបានឡើងបកស្រាយចម្រៀងជាច្រើនបទ និងមានការច្រៀងរួមគ្នា ធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ពីមាត់។

នៅក្នុងនោះ តារាវ័យក្មេងទាំង២នេះ បានឡើងច្រៀងបទ«ខ្មាស់គេមែនទេមានអូនជាសង្សារ» រួមគ្នាយ៉ាងពីរោះ និងស៊ីចង្វាក់គ្នាខ្លាំងគួរឲ្យសរសើរបំផុត មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានសម្តែង ចូលតួទៅតាមចម្រៀងបានយ៉ាងល្អ ធ្វើឲ្យមហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង។

រីឯវីដេអូមួយនេះ ក៏មានអ្នកចូលរួមទស្សនាជាងមួយម៉ឺនដងឯណោះ ត្រឹមរយៈពេលដ៏ខ្លីមកនេះ។ ទាំងនេះក៏ដោយសារតែសមត្ថភាពដ៏ល្អ នៅក្នុងការច្រៀង ក៏ដូចជាសម្តែងរបស់ប្អូនៗ ទើបធ្វើឲ្យមហាជនពេញចិត្តយ៉ាងខ្លាំងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ និងកែវ ទិត្យផល្លី ច្រៀងរួមគ្នា
ឡុង លីគ័ង្គ និងកែវ ទិត្យផល្លី ច្រៀងរួមគ្នា
ឡុង លីគ័ង្គ និងកែវ ទិត្យផល្លី ច្រៀងរួមគ្នា
ឡុង លីគ័ង្គ និងកែវ ទិត្យផល្លី ច្រៀងរួមគ្នា
កែវ ទិត្យផល្លី ពេលច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ