ចិន៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាសម្តែងស្រីជនជាតិចិន នាង Liu Yifei ច្បាស់ជាជ្រាបហើយថា តារាសម្តែងលំដាប់ជួមុខរូបនេះ មានសម្រស់ស្រស់ស្អាត និងទាក់ទាញខ្លាំងកម្រិតណានោះ បើទោះជាវ័យរបស់នាងរាងជ្រេបន្តិចក៏ដោយ។

យ៉ាងណាមិញ ដោយសារតែសម្រស់ដ៏ស្រស់សោភា ទើបធ្វើឲ្យអ្នកគាំទ្រមួយចំនួន គិតទៅដល់រឿងមួយថា នាង Liu Yifei មានសម្រស់បែបនេះ ចុះទម្រាំម្តាយរបស់នាងទៀតនោះ តើមានសម្រស់ស្រស់ស្អាតបែបណាទៅ?

តួយ៉ាង កាលពីថ្មីៗនេះ នាង Liu Yifei ត្រូវបានអ្នកកាសែតប្រទះឃើញនៅព្រលាន្តហោះ ជាមួយក្រុមគ្រួសារ ក៏ប៉ុន្តែម្តងនេះ អ្នកកាសែតបែរជាចាប់អារម្មណ៍ ទៅលើម្តាយរបស់នាងទៅវិញ ព្រោះពួកគេសង្កេតឃើញថា សម្រស់ម្តាយរបស់ Yufei ពិតជាស្រស់ស្អាត និងក្មេងជាងវ័យខ្លាំងមែនទែន មិនចាញ់តារាៗ ដែលមានអាយុស្រករនឹងគាត់ប៉ុន្មាននោះទេ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះហើយ មហាជនបានលាន់មាត់សរសើរមិនដាច់ពីមាត់ថា ចឹងតើបានជានាង Liu Yifei មានសម្រស់ស្រស់ស្អាត មិនចេះប្រែប្រួលសោះ បើម្តាយរបស់នាងមានសម្រស់ លេចធ្លោយ៉ាងហ្នឹងទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei និងគ្រួសារ
ម្តាយរបស់ Liu Yifei
ម្តាយរបស់ Liu Yifei
Liu Yifei និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]