ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ហង្សមាស តែងតែនាំយកមកនូវកម្មវិធីលំដាប់ពិភពលោកជាច្រើន មកផលិតជូនទស្សនិកជនក្នុងប្រទេសកម្ពុជាឲ្យបានទស្សនា។

សម្រាប់ដើមឆ្នាំ ២០១៩ នេះ កម្មវិធីទូរទស្សន៍ដ៏ថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ហង្សមាសមួយទៀត គឺ Heaven Or Hell Cambodia ដែលមានអ្នកនាង ចាន់ កែវនិមល និងលោក រ៉ាស៊ី ជាពិធីករ។

Heaven Or Hell Cambodia ជាកម្មវិធីល្បងប្រាជ្ញា ល្បងសមត្ថភាពលំដាប់ពិភពលោក ជាកម្មវិធីកាត់សេចក្តីរកកំពូលមនុស្ស ដែលនឹងឈ្នះរង្វាន់ទឹកប្រាក់រហូតដល់ ៧៥ ០០០ $ ។

តើអ្នកហ៊ានប្រើប្រាជ្ញា ភាពក្លាហានរបស់លោកអ្នក ដើម្បីធ្វើកិច្ចការទាំងនេះដែរ ឬទេ? បើលោកអ្នកហ៊ាន លោកអ្នកនឹងទទួលបានឱកាសក្លាយជាបេក្ខជននៅក្នុងកម្មវិធីល្បងសមត្ថភាពដ៏ព្រឺព្រួចមានតែមួយគត់ក្នុងពិភពលោកនេះ ដោយគ្រាន់តែទូរស័ព្ទមកលេខ 097 495 4942 ឬផ្ញើវីដេអូឃ្លីបរបស់លោកអ្នក មកកាន់ទំព័រហ្វេសបុកផ្លូវការរបស់ Heaven Or Hell Cambodia

កម្មវិធី Heaven Or Hell Cambodia នឹងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះហើយនៅលើ កញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕

ចាន់ កែវនិមល និង រ៉ាស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាស៊ី