ភ្នំពេញ៖ មិនមែនលំៗទេ គ្រប់យ៉ាងនៅក្នុងរឿង «កូនពស់កេងកង» របស់ទូរទស្សន៍ហង្សមាស គឺត្រូវថតផ្ទាល់ៗ ពិតៗ គ្មានការកាត់ត ឬសម្តែងជំនួសអ្វីឡើយ។

ជាក់ស្តែងនៅក្នុងភាគមួយនៃរឿង «កូនពស់កេងកង» តម្រូវឲ្យនាយមាណព (ញ៉ែម សុគន្ធ) ចាប់កាន់ពស់វែកស្រស់ៗតែម្តង ដែលមើលទៅគួរឲ្យព្រឺរោមមិនធម្មតាទេ។ លោក ញ៉ែម សុគន្ធ បានបញ្ជាក់ប្រាប់ថា នរណាមិនខ្លាចបើពស់វែកមកបង្ហាញរាងនៅចំពោះមុខយ៉ាងដូច្នេះ តែដើម្បីការសម្តែងឲ្យបានល្អលោកត្រូវតែជំនះរាល់ភាពផ័យខ្លាចទាំងអស់ចោល។

រឿង «កូនពស់កេងកង» និងចាក់បញ្ចាំងភាគទី ៣២ ហើយនារាត្រីនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលមានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងម៉ោង ១២​ ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV៕

ទស្សនាវីដេអូខាងក្រោម៖

ញ៉ែម សុគន្ធ ក្នុងរឿង «កូនពស់កេងកង»
ញ៉ែម សុគន្ធ ចាប់ពស់វែកមែនទែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញ៉ែម សុគន្ធ