កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែល និយមអ្នកគាំទ្រក្រុមចម្រៀង BTS ប្រាកដជាធ្លាប់បានដឹងរួចមកហើយថា សមាជិកទាំង៧ នៃក្រុមនេះ គឺមកពី ៥ កន្លែងខុសៗគ្នា នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលរហូតមកដល់បច្ចុប្បន្ន ពួកគេម្នាក់ៗ សុទ្ធតែជាមោទនភាពរបស់ ស្រុកកំណើត មិនលើកលែងសូម្បីតែ សាលារៀនដែលពួកគេធ្លាប់រៀន។

អ្វីដែលទាក់ទងនឹងពួកគេ ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍។ ជាការពិតណាស់ អ្នកគាំទ្រគ្រប់គ្នា សុទ្ធតែចង់ដឹងអំពី របៀបរបបនៃការរស់នៅ របស់ពួកគេតាំងពីក្មេង។ ចង់ស្គាល់ កន្លែងដែលពួកគេចាប់កំណើត និងធំធាត់ឡើងមក។ 

ជាលទ្ធផលនោះគឺ ស្រុកកំណើតរបស់ពួកគេ កាន់តែមានភាពរីកចម្រើនជាងមុន។ អ្នកស្រុកនៅទីនោះ ក៏មានជីវភាពប្រសើរច្រើន ដោយសារតែកំណើនភ្ញៀវទេសចរណ៍ ៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ ថាតើទីកន្លែងណាខ្លះ ជាមុខសញ្ញាទី១ ដែលអ្នកគាំទ្រក្រុម BTS ចង់មកដើរលេងកម្សាន្តបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង ក្រៅពីទីក្រុងសេអ៊ូល?

សូមទស្សនារូបភាពខាងក្រោម ៖  

១ Ilsan (ស្រុកកំណើតរបស់ RM)

Ilsan គឺជាខេត្តថ្មីមួយ ដែលមានទីតាំងស្ថិតនៅ ភាគពាយព្យ័នៃទីក្រុងសេអ៊ូល។ ទីនេះត្រូវបានគេស្គាល់ថា ជាដែនដីនៃបឹងសិប្បនិម្មិតដ៏ធំមួយ នៅក្នុងតំបន់អាស៊ី។ បឹងដ៏ស្រស់ស្អាតមួយ នៅចំកន្លែងទីក្រុងនេះ បានក្លាយទៅជាសួនឧទ្យានធម្មជាតិមួយ ដែលមានផ្កា និងរុក្ខជាតិស្រស់ស្អាតជាច្រើនដុះពាសពេញ។ តំបន់នេះ ត្រូវបានគេប្រើប្រាស់ ជាទីកន្លែងសម្រាប់ការសម្ដែង របស់កម្មវិធីប្រពៃណីកូរ៉េមួយចំនួន។

វាស្រស់ស្អាតបំផុត នៅរដូវផ្ការីក ហើយគេតែងតែរៀបចំកម្មវិធី តាំងពិព័រណ៍ផ្កានៅទីនោះផងដែរ។

ក្រៅពីសួនឧទ្យានធម្មជាតិ Ilsan ក៏មានអាគារពាណិជ្ជកម្ម ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន សម្រាប់ការទិញទំនិញម៉ាកល្បីៗ និងការបរិភោគអាហារពេលល្ងាច ក្នុងហាងអាហារដ៏ប្រណីតផងដែរ។ 

រូបភាពនៅ Ilsan
រូបភាពនៅ Ilsan

២ Gwacheon (ស្រុកកំណើតរបស់ Jin)

ស្រុកកំណើតរបស់ Jin គឺនៅក្បែរទីក្រុងសេអ៊ូលជាងគេ។ វាជាផ្នែកមួយ នៅក្នុងតំបន់ Seoul National Capital។

ជាការពិតណាស់ Gwacheon បានក្លាយជា តំបន់ទេសចរណ៍ជាតិដ៏ល្បី តាំងពីយូរណាស់មកហើយ។ ដោយសារតែមាន Seoul Grand Park Zoo ដែលជាសួនសត្វទី១ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានរកបង្កើតឡើង តាំងពីកំឡុងឆ្នាំ ១៩០៩ មកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ន វានៅតែជា តំបន់ទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

មិនត្រឹមតែជាតំបន់សួនសត្វដ៏កម្រនោះទេ Gwacheon នៅមានតំបន់ពិសេសដទៃទៀត ដូចជា Seoul Land ដែលជារោងមហោស្រព និងទីកន្លែងកម្មពិធីបុណ្យផ្សេងៗផងដែរ។ 

រូបភាពនៅ Gwacheon
រូបភាពនៅ Gwacheon
រូបភាពនៅ Gwacheon

៣ Daegu (ស្រុកកំណើតរបស់ Suga និង V)

ស្រុកកំណើតរបស់ Suga និង V គឺជាទីក្រុងដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅចំកណ្ដាលភ្នំ ហើយក៏ជាទីក្រុងធំបំផុតទីបួន នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ បន្ទាប់ពីទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន និងអ៊ីនឆន។

Daegu មានផ្សារឱសថដ៏ល្បីមួយ គឺផ្សារ Yangnyeongsi ជាផ្សារធំជាងគេ និងចាស់ជាងគេ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលអាចធ្វើឲ្យ ភ្ញៀវទេសចរណ៍យល់ដឹងពី ថ្នាំបុរាណរបស់កូរ៉េ។

ជាការពិតណាស់ អ្នកទេសចរណ៍ អាចឡើងភ្នំបានយ៉ាងរីករាយ នៅក្នុងតំបន់ឧទ្យានធម្មជាតិ Palgongsan ព្រមទាំងអាចទស្សនា ប្រាសាទបុរាណរបស់កូរ៉េ DONGHWASA និងជិះឧបរណ៍កំសាន្ត មើលទេសភាពពីលើភ្នំផងដែរ។ ចំណែកឯហាងលក់ទំនិញធំៗ សារមន្ទីរ រោងល្ខោនសម្រាប់រៀបចំពិធីបុណ្យជាតិផ្សេងៗ ក៏មានច្រើនផងដែរ នៅក្នុងតំបន់នេះ។ 

រូបភាពនៅ Daegu
រូបភាពនៅ Daegu
រូបភាពនៅ Daegu
រូបភាពនៅ Daegu

៤ Gwangju (ស្រុកកំណើតរបស់ J-Hope)

ស្រុកកំណើត J-Hope មានទីតាំងស្ថិតនៅចំកណ្តាល នៃតំបន់កសិកម្ម Jeolla។ ទីនេះមានភាពល្បីល្បាញខ្លាំង ខាងម្ហូបអាហារ។ មិនត្រឹមតែប៉ុណ្ណោះទេ Gwangju គឺជាតំបន់ទេសចរណ៍ខាងវប្បធម៌ ដ៏ពេញនិយមផងដែរ ដែលជារៀងរាល់ឆ្នាំ គេតែងតែប្រារព្ធពិធីសិល្បៈ វប្បធម៌បែបប្រវត្តិសាស្រ្ត នៅក្នុងតំបន់នេះ។ 

រូបភាពនៅ Gwangju
រូបភាពនៅ Gwangju
រូបភាពនៅ Gwangju

៥ Busan (ស្រុកកំណើត Jimin និង Jungkook)

ស្រុកកំណើតរបស់ Jimin និង Jungkook គឺជាទីក្រុងដ៏ធំ និងល្បីឈ្មោះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ជាតំបន់ដែលមាន ប្រជាជនច្រើនបំផុតទី២ ផងដែរ។

ទីក្រុងមាត់សមុទ្រនេះ គឺជាក្តីប្រាថ្នារបស់អ្នកទេសចរណ៍ជាច្រើន ដែលចូលចិត្តសមុទ្រ និងជាកន្លែងដែលល្អបំផុត សម្រាប់ការសម្រាកលំហែកាយ ក្រែបទឹកឃ្មុំ សម្រាប់គូស្វាមីថ្មោងថ្មី។

ក្រៅពីការបរិភោគគ្រឿងសមុទ្រ និងគេងហាលថ្ងៃនៅលើឆ្នេរ ភ្ញៀវទេសចរណ៍ ក៏ចាប់អារម្មណ៍ខ្លាំងបំផុតផងដែរ ចំពោះភូមិវប្បធម៌ Gamcheon ដែលជាបណ្តុំផ្ទះអ្នកស្រុក មានពណ៌ស្រស់ស្អាត ទាក់ភ្នែក។ ក្រៅពីនោះក៏មាន ឧទ្យានភ្នំ Taejongdae Resort Park និងប្រាសាទបុរាណនានា ដូចជា Haedong Yonggungsa ជាដើម។ 

រូបភាពនៅ Busan
រូបភាពនៅ Busan
រូបភាពនៅ Busan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]