ថៃ៖ គូស្វាមីភរិយាមួយគូសម្រាប់ DJ Push និងអ្នកនាង Jui Warattaya ដែលតែងតែបង្ហាញភាពផ្អែមល្ហែមជារឿយៗនៅក្នុងបណ្តាញសង្គម។

គួររំលឹកផងដែរថា ពួកគេទាំងពីរបានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៨ ដែលទើបតែកន្លងទៅថ្មីៗនេះ។

ជាក់ស្តែងនៅក្នុងកម្មវិធីមួយ គូស្វាមីភរិយាមួយគូនេះបាននិយាយរៀបរាប់គ្មានសល់ពីការប្រើប្រាស់ជីវិតស្វាមីភរិយាក្រោយពីរៀបការរួចយ៉ាងដូច្នោះថា៖

Jui <<Push ហាមមិនឲ្យខ្ញុំតែងខ្លួនស៊ិចស៊ី ហាមពាក់អាវ.កវាល។ នៅពេលដែលគាត់មកដល់ផ្ទះមាន រឿងម្យ៉ាងដែលខ្ញុំត្រូវធ្វើជាចាំបាច់នោះគឺ ត្រូវទៅថើបគាត់ ទោះបីជាពេលនោះខ្ញុំជាប់រវល់ធ្វើអ្វីក៏ដោយក៏ត្រូវឈប់សិនដែរ។ សម្រាប់ខ្ញុំតែងតែប្រាប់គាត់ថា ត្រូវតែស្រលាញ់គ្នាឲ្យបានច្រើន អត់ធ្មត់ លះបង់ អត់ឱន ព្រោះ Push គឺមនុស្សដែលមានតម្លៃបំផុតនៅក្នុងជីវិតម្នាក់ទៀត បន្ទាប់ពីម៉ាក់ប៉ា>>។

Push <<ការរស់នៅជាមួយគ្នាជាប្តីប្រពន្ធយើងត្រូវកាត់បន្ថយការតាមតែចិត្តខ្លួនឯង យកចិត្តទុកដាក់ជាមួយគ្នាឲ្យបានច្រើន រួមសុខរួមទុក្ខជាមួយគ្នា អត់ធ្មត់ និងចេះអត់ឱនឲ្យគ្នាទៅវិញទៅមក។ មូលហេតុដែលធ្វើឲ្យខ្ញុំពេញចិត្តនិងនាងព្រោះតែ នាងជានាងខ្លួនឯង ស្រលាញ់គ្រួសារ ចិត្តល្អ និងយកចិត្តទុកដាក់ចំពោះខ្ញុំ ដែលខ្លួនខ្ញុំផ្ទាល់ក៏មិនធ្លាប់គិតផងថានិងទទួលបានអារម្មណ៍បែបនេះពីអ្នកផ្សេងនោះទេ>>។

លើសពីនេះផងដែរ Push ទើបតែដឹងទេថា ពេលជួបគ្នាលើកដំបូង Jui លួចចាប់អារម្មណ៍លើខ្ញុំ តែលាក់មិនហ៊ាននិយាយ។ Jui ប្រាប់ថានាងចូលចិត្ត មនុស្សខ្ពស់ ព្រោះនាងចូលចិត្តតារាកូរ៉េ។

សម្រាប់រឿងទៅថ្ងៃមុខអ្នកទាំងពីរឆ្លើយព្រមគ្នាថា <<បើថាលួចមានអ្នកផ្សេង ខ្ញុំអត់ទោសឲ្យឬក៏អត់មិនទាន់ដឹងទេ តែហាមមិនឲ្យមានតែម្តងល្អជាង។ ទទួលយកមិនបានទេប្រសិនបើត្រូវលែងលះគ្នាដោយសារតែមានជនទី៣>>៕  

ទស្សនារូបភាពខាងក្រោម៖

Push និង Jui
Push និង Jui
Push និង Jui
Push និង Jui

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]