បរទេស៖ មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានបញ្ហាយ៉ាងច្រើនពាក់ព័ន្ធនឹងគ្រួសារមក គេសង្កេតឃើញថា អតីតតារាសម្តែងអ្នកនាង យ៉ាន លីនដា ហាក់មានជីវិតដ៏សប្បាយរីករាយ ដោយមិនខ្វាយខ្វល់ពីអតីតកាលដ៏សែនកម្សត់៊នោះទេ។

ដោយឡែក កាលពីម្សិលមិញនេះវិញ គឺជាថ្ងៃកំណើតរបស់អតីតតារាសម្តែងរូបស្រស់ម្នាក់នេះ គម្រប់៣៦ឆ្នាំ។ ក្នុងនោះដែរ គេសង្កេតឃើញថា សម្រាប់ខួបកំណើតឆ្នាំនេះ អ្នកនាង យ៉ាន លីនដា ហាក់មិនមានកម្មវិធីធំដុំអ្វីនោះទេ ក៏ប៉ុន្តែមើលទៅ រូបនាងពិតជាមានសេចក្តីសុខខ្លាំងមែនទែន ជាមួយកូនស្រីសំណព្វរបស់ខ្លួន នៅក្នុងថ្ងៃដ៏ពិសេសនេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធីនោះ ក៏មានរៀបចំនំខេក ដោយមានរូបអ្នកទាំងពីរនៅលើនំ ដែលបញ្ជាក់ថា អ្នកទាំងពីរពិតជាមានភាពកក់ក្តៅ និងសេចក្តីសុខជាមួយគ្នា។ លើសពីនេះ កម្មវិធីខួបកំណើតរបស់អ្នកនាង យ៉ាន លីនដា ក៏មានការចូលរួមពីសំណាក់បងប្អូនរបស់នាង ញ៉ាំអាហាររួមគ្នាយ៉ាងសប្បាយរីករាយផងដែរ៕

ខួបកំណើត យ៉ាន លីនដា
ខួបកំណើត យ៉ាន លីនដា
ខួបកំណើត យ៉ាន លីនដា
ខួបកំណើត យ៉ាន លីនដា
ខួបកំណើត យ៉ាន លីនដា
ខួបកំណើត យ៉ាន លីនដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា