អេស្ប៉ាញ៖ ក្លិប Barcelona បានធ្វើការប្រកាសជាផ្លូវការអំពីការនាំយកអតីតកីឡាកររបស់ AC Milan មកចូលរួមជាមួយខ្លួននៅទឹកដីអេស្ប៉ាញ។ កីឡាករដែលក្រុមការពារតំណែងជើងឯក La Liga នាំមកនេះគឺកីឡាករវ័យ ៣១ឆ្នាំ Kevin-Prince Boateng។ យោងតាមសារព័ត៌មាន Goal បានឱ្យដឹងថា ក្លិបម្ចាស់ជើងឯក La Liga ចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ តាំងពីមុនរូបគេត្រូវបាន AC Milan សម្រេចឱ្យ Sassuolo ខ្ចីជើងមកម្ល៉េះ។

សូមបញ្ជាក់ថា Prince Boateng ត្រូវបាន Barcelona ធ្វើការខ្ចីជើងរូបគេពី AC Milan ក្នុងតម្លៃ២លានអឺរ៉ូរហូតចប់រដូវកាល ជាមួយកិច្ចសន្យាអាចទិញផ្តាច់ក្នុងតម្លៃ ៨លានអឺរ៉ូ។ បើយោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្លិបបានសរសេរថា៖ "Kevin-Prince Boateng គឺជាកីឡាករម្នាក់ដែលឆាប់សម្របខ្លួនជាមួយនឹងក្រុម។ ជាមួយនឹងបទពិសោធន៍យ៉ាងក្រាស់ក្រែលលេងឱ្យក្លិបធំៗរួមមាននៅ Premier League, Bundesliga, Serie A និង La Liga ហើយនោះ  Boateng ក៏ជាកីឡាករម្នាក់ដែលតែងតែបង្កើតឱ្យមានគ្រាប់បាល់គ្រប់ក្លិបដែលគាត់ចូលរួម"។

កីឡាករ Kevin-Prince Boateng
កីឡាករ Kevin-Prince Boateng នៅក្លិប Sassuolo

គួរឱ្យដឹងដែរថា មុននឹងមានព័ត៌មានផ្លូវការរបស់ Barcelona កីឡាករ Boateng ក៏ធ្លាប់បង្ហើបប្រាប់សារព័ត៌មាន Sky Sport ថាគេនឹងទៅចូលរួមជាមួយ Barcelona។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា៖ “ខ្ញុំមានអារម្មណ៍សោកស្តាយដែលត្រូវចាកចេញពីក្លិប Sassuolo ប៉ុន្តែនេះគឺជាឱកាសដ៏អស្ចារ្យក្នុងការចូលរួមជាមួយ Barcelona”។

កីឡាករ Kevin-Prince Boateng

គួរបញ្ជាក់ថា Barcelona គឺជាក្លិបទី ៤ហើយដែល Boateng បានចូលរួមក្នុងរយៈពេល ៣រដូវកាលចុងក្រោយនេះ។ Boateng ត្រូវបាន AC Milan ដាក់ឱ្យក្លិបផ្សេងខ្ចីជើងជាបន្តបន្ទាប់រួមមានក្លិប Las Palmas, Frankfurt, Sassuolo និងចុងក្រោយគេនេះគឺ Barcelona។ Kevin-Prince Boateng រកគ្រាប់បាល់បាន ២១គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៨៣ប្រកួតរាប់ចាប់ពីឆ្នាំ ២០១៦មក៕

កីឡាករ Kevin-Prince Boateng
កីឡាករ Kevin-Prince Boateng
កីឡាករ Kevin-Prince Boateng​ នៅក្លិប Frankfurt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]