ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្ននេះ តារាកំប្លែងជើងចាស់លោកយាយ យ៉យ មានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាប្រជាប្រិយភាព របស់គាត់គឺកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រដដែល មិនចាញ់តារាវ័យក្មេងជំនាន់ថ្មីៗប៉ុន្មាននោះទេ។

តែអ្វីដែលកាន់តែពិសេសនោះគឺ កាលពីពេលថ្មីៗនេះក៏ស្រាប់តែលេចមុខតារាកំប្លែង ជើងចាស់រូបនេះ បានឡើងច្រៀងនៅលើឆាកដ៏ធំមួយ ដែលបានឡើងបកស្រាយចម្រៀងជាច្រើនបទ យ៉ាងពីរោះយ៉ាងខ្លាំង ធ្វើឲ្យមហាជនជាច្រើនបាននាំគ្នាសរសើរពីទឹកដមសម្លេងរបស់លោកយាយគ្រប់គ្នា។

មិនត្រឹមតែប៉ុណ្ណោះ ការដែលឡើងច្រៀងលើកនេះ ក៏មានវត្តមានកូនប្រុសរបស់ខ្លួន នាយព្រែក បានឡើងច្រៀងជាមួយម្តាយ បញ្ចេញសម្លេងនៅក្នុងបទចម្រៀងរួមគ្នា បូករួមនឹងការលេងពាក្យសម្តី ធ្វើឲ្យផ្ទះសំណើចពេញឆាកតែម្តង។

ក្រោយពីបានស្តាប់បទចម្រៀង ដែលអ្នកទាំង២បានបកស្រាយរួច បានធ្វើឲ្យមហាជនជាច្រើនបានសរសើរដល់ លោកយាយយ៉យ ដែលទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណា តែសម្លេងនៅតែអំណោយផលល្អ ជាពិសេសពេលច្រៀងជាមួយកូនប្រុសពិតជាស៊ីគ្នា៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

យាយយ៉យ
នាយព្រែក និងម្តាយ
យាយយ៉យ និងកូនប្រុស
យាយយ៉យ ច្រៀងជាមួយកូនប្រុស
យាយយ៉យ ច្រៀងជាមួយកូនប្រុស
យាយយ៉យ ច្រៀងជាមួយកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យាយយ៉យ