ក្រោយពីព័ត៌មានដ៏រំជួលចិត្ត បង្ហើបពីវត្តមានដ៏សំខាន់នៃតារាចម្រៀងល្បីបែបអន្តរជាតិ លោក Brandon Beal ដែលនឹងមកធ្វើការប្រគំតន្ត្រីដ៏ធំសម្បើមរបស់ក្រុមហ៊ុនស្រាបៀរ Ganzberg ក្នុងថ្ងៃនៃក្តីស្រលាញ់ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះមក បានធ្វើឱ្យអ្នកគាំទ្រពិតជាអន្ទះសាររង់ចាំថ្ងៃដ៏ពិសេសនេះបំផុត។

ដោយសារតែលោក Brandon Beal ម្ចាស់បទ Twerk it like Miley គឺជាតារាចម្រៀងដែលទទួលបានការគាំទ្រ និងមានឈ្មោះល្បីល្បាញទូទាំងពិភពលោកនេះហើយ បានជាធ្វើឱ្យទស្សនិកជនតែងតែតាមដាន និងចង់ដឹងពីជីវប្រវត្តិលោកផងដែរ ថាតើទម្រាំមានឈ្មោះមកដល់សព្វថ្ងៃតើលោកបានឆ្លងកាត់អ្វីខ្លះ និងជួបប្រះនឹងរឿងធ្វីខ្លះផងដែរ។

ដូច្នេះដើម្បីឱ្យប្រិយមិត្តគាំទ្រលោក Brandon Beal បានអស់ចម្ងល់ និងស្គាល់លោកឱ្យកាន់តែម្ចាស់មុនការប្រគំតន្ត្រីមកដល់ ខ្មែរឡូតនឹងធ្វើការបើកកកាយរឿងពិតដ៏គួរឱ្យចាប់អារម្មណ៍របស់លោកដើម្បីឱ្យអ្នកគាំទ្របានដឹងដែលរូមមានដូចជា៖

១. ល្បីខ្លាំងនៅប្រទេសដឺណាម៉ាក

លោក Brandon Beal គឺជាជនជាតិអាមេរិច កើតនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៨៣ ក្នុង រដ្ឋតិចសាស់ តែផ្លាស់ទៅកាន់ក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិចពេលលោកមានអាយុ ២០ឆ្នាំ។ ហើយក្រោយមក ដោយលោកមានមិត្តស្រីនៅប្រទេសដាណាម៉ាក ថែមទាំងស្គាល់ផលិតករនៅទីនោះផងនោះ Brandon Beal ក៏បានផ្លាស់ទៅរស់នៅប្រទេសដាណាម៉ាក ដោយមិនបានគ្រោងទុក ​រួចក៏បានចាប់ផ្តើមផលិតអាល់ប៊ុមចម្រៀងនៅទីនោះតែម្តង ថែមទទួលបានការគាំទ្រ និងចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមែនទែននៅទីនោះ។

លោក Brandon Beal

២. ជាមនុស្សសុទិដ្ឋិនិយម

Brandon Beal បាននិយាយថាការធ្វើដំណើរកម្សាន្តគឺអាចធ្វើឱ្យអ្នកយល់ដឹងពីពិភពលោកខាងក្រៅបានច្រើន តែការប្តូរទីលំនៅគឺជាការផ្លាស់ប្តូរជីវិតរបស់អ្នកទាំងស្រុងជាមួយនឹងពិភពថ្មីដែលមិនធ្លាប់ជួបប្រទះ។ ដូច្នេះហើយលោកមិនដែលរំពឹងអ្វីទុកជាមុនទេ ព្រោះការរំពឹងទុកច្រើនពេកនឹងធ្វើឱ្យមនុស្សយើងកាន់តែខកបំណងច្រើនផងដែរ។ ហើយលោកក៏បានបង្រៀនខ្លួនឯងឱ្យចេះបើកចិត្តឱ្យទូលាយ និងសិក្សាពីអ្វីៗនៅជុំវិញខ្លួនឱ្យបានច្រើន។ 

វាជារឿងមួយដ៏លំបាកសម្រាប់លោក ដែលតែងតែផ្លាស់ពីកន្លែងមួយទៅកន្លែងមួយដោយគ្មានគម្រោងទុកជាមុន។ យ៉ាងណាក៏ដោយ បើទោះបីជាលោកបានចាប់ផ្តើមជីវិតថ្មីដំបូងនៅប្រទេសដាណាម៉ាកដោយជួបនឹងបញ្ហា និងឧបសគ្គមួយចំនួនទាក់ទងនឹងភាសា និងការទំនាក់ទំនងផ្សេងៗក៏ដោយ តែលោកតែងតែជម្នះ និងប្រឹងធ្វើវាអស់ពីសមត្ថភាពជានិច្ចរហូតទទួលបានភាពជោគជ័យ។

លោក Brandon Beal

៣. ជាមនុស្សងប់ងល់នឹងអាហារ

ក្រោយពីផ្លាស់ប្តូរមករស់នៅក្នុងប្រទេសថ្មី អ្វីដែលធ្វើឱ្យលោក Brandon Beal នឹកបំផុតមិនអាចបំភ្លេចបាននៅប្រទេសកំណើតនោះ គឺនំបឺហ្គ័ររបស់ក្រុមហ៊ុនល្បីៗនៅអាមេរិច។ លោកពិតជាចូលចិត្តអាហារអស់ទាំងនោះមែនទែន ដែលជាហេតុរាល់ពេលដែលលោកត្រលប់មកអាមេរិចវិញ លោកតែងតែឡើងទម្ងន់ជានិច្ចដោយសារតែរវល់ចំណាយពេលជាមួយអាហារដែលជាចំណង់ចំណូលចិត្តរបស់លោក ព្រោះលោកជាមនុស្សដែលងប់ងល់ និងញឿនអាហារប្រភេទនេះខ្លាំងណាស់ ។

លោក Brandon Beal

៤. ស្អប់តន្ត្រីដែលរងនូវគំនាប

មូលហេតុចម្បងដែលលោក Brandon Beal ចាកចេញពីអាមេរិចប្រទេសកំណើត នោះក៏ដោយសារតែលោកធុញទ្រាន់នឹងការធ្វើចម្រៀងដែលស្ថិតនៅក្នុងគំនាបនយោបាយបើទោះបីជាលោកបានចំណាយពេលនឹងការធ្វើចម្រៀងអស់រយៈពេលជាច្រើនឆ្នាំក្តី។ 

លោកគិតថា ប្រទេសដាណាម៉ាកធ្វើឱ្យលោកមានសេរីភាព និងអាចធ្វើអ្វីដែលលោកចង់ធ្វើ ព្រោះលោកស្រលាញ់តន្ត្រីដែលមានការច្នៃប្រតិដ្ឋ ហើយទីនេះពិតជាស័ក្តិសមសម្រាប់លោកបំផុត។

លោក Brandon Beal

៥. មានបងប្រុសធ្វើការងារជាមួយនឹងស្តេចចម្រៀង Michael Jackson

បងប្រុសរបស់ លោក Brandon Beal គឺលោក Teron Beal គឺជាអ្នកនិពន្ធបទភ្លេង និងជាអ្នកចម្រៀងម្នាក់ដែលបានធ្វើការជាមួយនឹងតារាល្បីៗជាច្រើនដូចជា Michael Jackson Jennifer Lopez និង Pink ជាដើម។ នៅក្នុងនោះផងដែរ បងប្រុសរបស់លោកនេះហើយ ដែលជាអ្នកជម្រុញទឹកចិត្តរបស់លោកឱ្យប្រឹងប្រែង និងដើរតាមគន្លងដ៏ល្អរបស់បងប្រុសលោក រហូតទទួលបានភាពជោគជ័យ និងមានឈ្មោះល្បីដូចពេលនេះ។

បងប្រុស Brandon Beal គឺលោក Teron Beal

៦. មិត្តសម្លាញ់ គឺ ម្ចាស់បទ ​7 Years

Brandon Beal បានជួបជាមួយនឹង Lukas Forchhammer ម្ចាស់បទ 7 years ដ៏ល្បីដំបូងបង្អស់នៅប្រទេសដាណាម៉ាក បន្ទាប់មកក៏រស់នៅក្នុងផ្ទះជាមួយគ្នា រាប់អានគ្នាយ៉ាងជិតស្និទ្ធ ថែមទាំងបានធ្វើចម្រៀងជាមួយគ្នាផងដែរ នៅក្នុងពេលដែលពួកលោកមិនមានអ្វីទាំងអស់ ឬអាចហៅថាជាការចាប់ផ្តើមវិថីជីវិតថ្មី។

ក្រោយមកពួកលោកក៏បានរួមគ្នាកសាងសុបិនក្នុងវិស័យចម្រៀងមួយនេះបន្តិចម្តងៗរហូតកាន់តែរីកធំទៅៗ និងមានឈ្មោះល្បីរន្ទឺ ជាពិសេសបទដែលផ្ទុះបំផុតរបស់ពួកលោកក្នុងប្រទេសដាណាម៉ាក គឺបទ Golden។

លោក Brandon Beal និងLukas Forchhammer

៧. ជាសុភាពបុរស

បើទោះបីជាបទចម្រៀងរបស់ Brandon Beal ភាគច្រើនមានអត្ថន័យទាក់ទងនឹងពិធីជប់លៀង ដែលមានភាពអ៊ូអរ និងមានភាពរីករាយខ្លាំងក៏ពិតមែន តែជិវិតពិតរបស់លោកពិតជាសាមញ្ញណាស់ ហើយក៏មិនសូវជាចូលចិត្តចូលរួមពិធីជប់លៀងផ្សេងៗនោះទេ។ លោកចូលចិត្តចំណាយពេលនៅផ្ទះ រហូតជាប់ជាបុរសត្រឹមត្រូវ និងជាប៉ាប៉ាលេខ១ដ៏ល្អបំផុតផងដែរ។

លោក Brandon Beal

៨. ចម្រៀងដ៏ល្បីបំផុតគឺ Twerk it like Miley

Brandon Beal បានផលិតបទចម្រៀងមួយបទធ្វើឱ្យកក្រើក និងមានភាពល្បីល្បាញមែនទែនជុំវិញពិភពលោក នោះគឺបទចង្វាក់ ធ្វើកៗ Twerk it like Miley។ ទោះបីជាបានផលិតបទចម្រៀងនេះក៏ដោយ ការពិតលោកមិនដែលស្គាល់ ឬធ្លាប់បានជួបជាមួយតារាចម្រៀង Miley Cyrus នោះឡើយ តែក្នុងអំឡុងពេលនោះការសម្តែង Twerk របស់ Miley Cyrus បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ផង និងសម្តែងការរិះគន់ខ្លាំងមែនទែន ដែលជាហេតុធ្វើឱ្យលោកមានគំនិតផលិតបទមួយនេះឡើង។ 

លោកបានស្គាល់មិត្តភក្តិ ​២ ​ទៅ៣នាក់ដែលស្គាល់តារាចម្រៀង Miley Cyrus ហើយ Miley Cyrus ធ្លាប់បាននិយាយថានាងមិនជឿថាការផលិតបទចម្រៀងទាក់ទងនឹងនាងនឹងទទួលបានភាពជោគជ័យនោះឡើយ វាគ្រាន់តែជាបទឆ្កួតៗមួយតែប៉ុណ្ណោះ។ អ្នកណាទៅដឹងទៅថា បទចម្រៀងនេះបែរជាធ្វើឱ្យលោកត្រូវបានគេស្កាល់កាន់តែច្បាស់ ដោយអាចបំបែកកំណត់ត្រាពិភពលោកជាបទចម្រៀងឱ្យល្បី និងផ្ទុះបំផុតបែបនេះនោះ។

លោក Brandon Bea
បទចម្រៀង Twerk it like Miley

ទន្ទឹងនឹងនោះ បន្ទាប់ពីលោកបានកសាងឈ្មោះល្បីទូទាំងប្រទេសរហូតនរណាៗក៏ស្គាល់លោកផងដែរ លោកក៏មានកម្មវិធីសម្តែង និងការប្រគំតន្ត្រីតាមបណ្តាប្រទេសជាច្រើនផងដែរ រហូតមានការងារមមាញឹក ស្ទើរដកខ្លួនមិនរួច។

តែជាឱកាសដ៏ល្អ វិសេសវិសាល និងរំភើបបំផុតនោះ ក្រុមហ៊ុនស្រាបៀរ Ganzberg ដែលជាស្រាបៀរកម្រិតពិភពលោក រសជាតិពិតពីប្រទេសអាល្លឺម៉ង់ បានរៀបចំកម្មវិធី Ganzberg Uber Valentine’s Festival ដ៏ធំអស្ចារ្យមួយផងដែរនៅថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ នៅក្នុងទីក្រុងភ្នំពេញយើងនេះតែម្តង ដែលថែមទាំងបានអញ្ជើញតារាចម្រៀងអន្តរជាតិ Brandon Beal ចូលរួមផងដែរ។

កម្មវិធី Ganzberg Uber Valentine’s Festival

ក្នុងកម្មវិធីដ៏រំភើបអស្ចារ្យនេះ លោក Brandon Beal នឹងធ្វើការច្រៀងដោយផ្ទាល់ជាមួយនឹងបទចម្រៀងដ៏ល្បី Twerk It Like Miley និងបទចម្រៀងល្បីៗរបស់លោកជាច្រើនបទទៀត ដើម្បីបម្រើចំណីអារម្មណ៍ថ្មីដល់ទស្សនិកជន ឱ្យទទួលបានភាពសប្បាយរីករាយប្លែកទប់ខ្លួនមិនរួចជាមួយចង្វាក់ Twerk ដ៏ល្បីមួយនេះទៀតផង។

ដូច្នេះ កុំឱ្យខកខានឱកាសដ៏ពិសេសនេះឱ្យសោះ ជួបជុំគ្នាកម្សាន្តសប្បាយឱ្យអស់ដៃ ជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ជាមួយរាត្រីដែលមិនអាចបំភ្លេចបាននៅក្នុងកម្មវិធី Ganzberg Uber Valentine’s Festival នៅថ្ងៃ ព្រហស្បតិ៍ ទី ១៤កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ នៅមណ្ឌលពិពណ៌សន្និបាតកោះពេជ្រ រាជធានី ភ្នំពេញ ទាំងអស់គ្នាណា៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]