ចិន៖ នៅពេលដែលពិធីបុណ្យនិទាឃរដូវក្នុងប្រទេសចិនជិតឈានចូលមកដល់ គេឃើញក្រុមហ៊ុនផលិតដែកថែបមួយ បានតម្រៀបលុយគរដូចភ្នំ សរុប៣០០លានយ័ន (ស្មើនឹង៤៤លានដុល្លារ) សម្រាប់បង្ហាញបុគ្គលិករបស់ខ្លួនថា វាគឺជាប្រាក់លើកទឹកចិត្តបំណាច់ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយក្នុងថ្ងៃទី២១​ ខែ មករា ឆ្នាំ ២០១៩

បុគ្គលិកក្រុមហ៊ុន និង លុយបំណាច់ឆ្នាំ
លុយបំណាច់ឆ្នាំ

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតដែកថែបនេះមានទីតាំងក្នុងទីក្រុង Jiangxi ស្ថិតនៅខេត្ត Nanchang។ មិនតែប៉ុណ្ណោះ លុយតម្រៀបលើគ្នាគរដូចភ្នំនេះនឹងត្រូវយកទៅចែកឲ្យបុគ្គលិករបស់ក្រុមហ៊ុនប្រហែលជា ៥,០០០នាក់ ដែលម្នាក់ៗអាចទទួលបានទឹកប្រាក់សរុប ៦០,០០០យ័ន (ស្មើនឹង ៨ពាន់ដុល្លារ)

យោងតាមប្រសាសន៍របស់បុគ្គលិកម្នាក់ដែលបម្រើការក្នុងក្រុមហ៊ុនបាននិយាយថា “វាពិតជារង្វាន់ធំមែន! ខ្ញុំពិតជាមិនដឹងថាយកលុយនេះទៅទិញអ្វីទេ” ៕

លុយបំណាច់ឆ្នាំ
លុយបំណាច់ឆ្នាំ
លុយបំណាច់ឆ្នាំ
លុយបំណាច់ឆ្នាំ
លុយបំណាច់ឆ្នាំ
បុគ្គលិកក្រុមហ៊ុនដែកថែប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]