ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្តិប បានធ្លាក់ខ្លួនឈឺ នៅក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ ដែលស្ថិតក្នុងជំងឺជាច្រើនដូចជាទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូងទៀតផង។

ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ពេលនេះខាងក្រុមគ្រួសាររបស់តារាប្រុសរូបនេះ បានសម្រេចចិត្ត ដាក់ឡានបញ្ជូនលោកទៅព្យាបាលនៅប្រទេសថៃភ្លាមៗ កាលពីពេលម្សិលមិញនេះ។

ខណៈនៅពេលដែលធ្វើដំណើរតាមឡានទៅប្រទេសថៃនោះ ឃើញថាមុខមាត់ ក៏ដូចជាសភាពរបស់លោកប្រែជាទន់ខ្សោយយ៉ាងខ្លាំង មើលទៅគួរឲ្យបារម្ភយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះលោកក៏បានឆ្លៀតពេលសំពះដល់មហាជន អ្នកទស្សនាវីដេអូនេះឲ្យបានឃើញលោកផងដែរ។

លើសពីនេះដែរ សម្រាប់ថវិកាការចាយវាយសម្រាប់ទៅព្យាបាលនៅក្រៅប្រទេស ក៏អស់ច្រើនមិនធម្មតា ហើយពេលនេះលោកក៏កំពុងខ្វះខាតខ្លាំង និងស្វែងរកជំនួយជាបន្ទាន់ សម្រាប់ព្យាបាលបន្តដែរ៕

ប្រភព៖Huy Ou Dom

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

នាយក្តិប
នាយក្តិប
នាយក្តិប ត្រូវបញ្ចូនទៅប្រទេសថៃភ្លាមៗ
នាយក្តិប ត្រូវបញ្ចូនទៅប្រទេសថៃភ្លាមៗ
នាយក្តិប ត្រូវបញ្ចូនទៅប្រទេសថៃភ្លាមៗ
នាយក្តិប ត្រូវបញ្ចូនទៅប្រទេសថៃភ្លាមៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្តឹប