អ៊ីតាលី៖  Cristiano Ronaldo ស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេចនៅតង់ទី ២ ទល់នឹង Chievo កាលពីយប់មិញនេះ។ ប៉ុន្តែទោះបីជាបែបណាក្តី គ្រាប់បាល់នេះមិនបានជះឥទ្ធិពលដល់ Juventus ឡើយ ពោលគឺក្លិបនៅទីក្រុង ទូរីនមួយនេះបានឈ្នះក្លិបបាតតារាង Chievo ក្នុងលទ្ធផល ៣-០។ 

មុននឹងកើតមានគ្រាប់បាល់ពិន័យនេះមិនចូល Juventus បាននាំមុខទៅលើ Chievo មុន ២ទល់នឹង០ ទៅហើយ។ លុះដល់នាទី៥២ កីឡាករ Mattia Bani បានធ្វើឱ្យដៃប៉ះបាល់ ក្នុងប្រអប់គ្រោះថ្នាក់​ និងបង្កឱ្យមានការស៊ុតគ្រាប់បាល់ពិន័យ​ ១១ម៉ែត្រតែម្តង។ Cristiano Ronaldo ជាអ្នករ៉ាប់រងគ្រាប់បាល់នេះ ប៉ុន្តែរូបគេខកខានក្នុងការស៊ុតគ្រាប់ទី ១៥របស់ខ្លួនដោយត្រូវអ្នកចាំទី Sorrentino សង្គ្រោះបានសម្រេច។

កីឡាករក្រុម Juventus
កីឡាករក្រុម Juventus

គ្រាប់បាល់ទាំង ៣គ្រាប់របស់ Juventus រកបានដោយកីឡាករ Douglas Costa នៅនាទី១៣ ខណៈ Emre Canនៅនាទី៤៥ ខណៈដែលកីឡាករ Daniele Ruganiនៅនាទី៨៤ ដែលជាគ្រាប់បាល់ដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។ បច្ចុប្បន្ននេះ Juventus កំពុងស្ថិតនៅកំពូលតារាង Serie A ដោយមាន ៥៦ពិន្ទុ វ៉ាដាច់ ៩ពិន្ទុពីក្រុមលេខ ២ Napoli ដែលមាន ៤៧ពិន្ទុក្នុងដៃ៕

សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

ការប្រកួតរវាងក្រុម Juventus និង Chievo
កីឡាករក្រុម Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]