តើប្រិយមិត្តស្គាល់លោក Mick Jagger ដែរ ឬ ទេ? គាត់គឺជាតារាចម្រៀងជើងចាស់ដ៏ល្បី ទូរទាំងពិភពលោក។

ការល្បីឈ្មោះរបស់គាត់គឺមិនមែន ដោយសារតែទេពកោសលនៃការច្រៀង មួយមុខនោះទេ តែគាត់ក៏បានល្បីដោយសារ បបូរមាត់ដ៏សិចស៊ីរបស់គាត់ផងដែរ ដែលគាត់តែងតែបង្ហាញនៅគ្រប់ពេលដែល ឡើងសម្ដែង។

ខាងក្រោមនេះគឺជារូបផ្កាមួយប្រភេទ ដែលមានរាងជាបបូរមាត់ ហើយវាពិតជាដូចទៅនឹង បបូរមាត់របស់តារាចម្រៀង រ៉ុក នេះណាស់។ ផ្កាដ៏ចំលែកនេះ បានបង្ហាញនូវបបូរមាត់ពណ៌ក្រហមទំុ ដែលមានឈ្មោះថា Psychotria Elata ហើយក៏មានអ្នកខ្លះឲ្យឈ្មោះវាថា Hot Lips Plant គឺជាផ្កាដែលមានរាងបបូរមាត់ដ៏សិចស៊ី។ ក្រៅពីរូបរាងដូចនឹងបបូរមាត់ របស់មនុស្សហើយនោះ គឺពណ៌ក្រហមរបស់ផ្កាដែលមានលំអង អាចទាក់ទាញកន្លង់ និងមេអំបៅមកក្រេបវាថែមទៀតផង។ លោកអ្នកអាចរកផ្កានេះបាន នៅក្នុងតំបន់ព្រៃត្រូពិច នៃសហរដ្ឋអាមេរិកដូចជា Costa Rica និងColombia។

នេះគឺជាភាពស្រស់ស្អាតនៃធម្មជាតិ ក៏ដូចជាកាលពីសប្ដាហ៍មុន ខ្មែរឡូកក៏បានលើកយកនូវអត្ថបទមួយដែល ទាក់ទងនឹងផ្កាមួយប្រភេទដែលមានមុខដូចស្វាផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ផ្កាមួយប្រភេទនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]